trollkhmer news

BLACKPINK បង្កើតប្រវត្តិសាស្រ្តថ្មីក្នុងនាមជាក្រុមនារី K-Pop ដំបូងគេដែលទទួលបានលេខ១ លើ​កំពូលតារាង​ Billboard

ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:៤៣

BLACKPINK បង្កើតប្រវត្តិសាស្រ្តថ្មីក្នុងនាមជាក្រុមនារី K-Pop ដំបូងគេដែលទទួលបានលេខ១ លើ​កំពូលតារាង​ Billboard



ទោះ​បីបង្ហាញ​មុខ​ជា​រឿយៗ​លើ​តារាង​ Billboard ប៉ុន្តែ​លើក​នេះ​ BLACKPINK អាច​ធ្វើ​បាន​យ៉ាង​ល្អ​ ជាមួយ​នឹង​អាល់ប៊ុម​ដំបូង​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «THE ALBUM» ដែល​ជោគជ័យ​នេះ​បាន​ចារ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម ជាពិសេស​ប្រចាំ K-POP ទាំង​មូល។


កាលពី​សប្ដាហ៍​មុន​ BLACKPINK បាន​ឈរ​នៅ​លេខ ៦៥ ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើលក្រុម​ស្រាប់​តែ​អាច​ឡើង​ខ្ពស់​បំផុត​ដល់​លេខ លើតារាង Artist 100 របស់ Billboard បង្ក​ពេល​វេលា​អស្ចារ្យ​បំផុត។


ទម្រាំ​បាន​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល​នេះមិន​មែន​ជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​តារា​ និង​អាល់ប៊ុម​ល្បីៗ​មិន​តិចដែល​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ហ្មត់ចត់​ ផ្អែក​លើ​ចំនួន​លក់​អាល់ប៊ុម Radio Airplay ការ​ Stream និងការ​បង្ហាញ​មុខ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ BLACKPINK អាច​ធ្វើ​បាន​ដូចពេល​នេះ​ ពិត​ជា​ក្លាយ​ជា​រឿង​ដ៏​ពិសេស។




ការហក់ឡើង​ដល់​លេខ១​ នេះ​ អាច​ធ្វើ​ឲ្យ​ BLACKPINK ក្លាយ​ជា​ក្រុម​នារី​ K-Pop ដំបូង​បង្អស់​ប្រចាំ​វិស័យ​នេះ និង​ក្លាយ​ជា​ក្រុម​កូរ៉េ​មួយ​ទៀត​ដែល​អាច​ទទួល​ជ័យ​ជម្នះ​នេះ​ ក្រៅពី​ BTS និង​ SuperM។ រហូត​ដល់​សប្ដាហ៍​ថ្មី​នេះ​ ក្រុម​ជាប់​លេខ២​ លើតារាង​ Billboard 200



ប្រភព​ : koreaboo