trollkhmer news

ថ្ងៃនេះមានរយៈពេល ១ឆ្នាំគត់ហើយដែល Sulli ឃ្លាតទៅទីដ៏សែនឆ្ងាយពីមិត្តរួមការងារនិងអ្នកគាំទ្ររបស់នាង

ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:២៤

ថ្ងៃនេះមានរយៈពេល ១ឆ្នាំគត់ហើយដែល Sulli ឃ្លាតទៅទីដ៏សែនឆ្ងាយពីមិត្តរួមការងារនិងអ្នកគាំទ្ររបស់នាង


គិត​មក​ដល់​ថ្ងៃ​នេះ​ មាន​រយៈពេល​ ១ឆ្នាំ​គត់សម្រាប់​ការ​ឃ្លាត​ទៅ​សែន​ឆ្ងាយ​របស់​ Sulli អតីត​សមាជិក​ក្រុម f(x)


រម្លឹក​ទៅ​កាល​ពី​ថ្ងៃទី​ ១៤ ខែតុលា ឆ្នាំ​២០១៩​ Sulli ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ថា​បាន​ស្លាប់​ក្នុង​ផ្ទះ​របស់​នាង​ដែល​ស្ថិត​ក្នុង​ខេត្ត​ Gyeonggi នៅ​អាយុ​ ២៥ឆ្នាំ។ ព័ត៌មាន​នៃមរណភាព​របស់​នាង​ពិត​ជា​បង្ក​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​លើសលុប​ បន្សល់​ត្រឹម​ការ​សោកស្ដាយ​អាឡោះអាល័យ​ពី​សំណាក់​គ្រូសារ​ មិត្ត​ភ័ក្តិ​ និង​អ្នក​គាំទ្រ។


ទោះ​បី​វា​កន្លងផុត​ទៅ​ ១​ឆ្នាំ​ហើយ​ក៏ពិត​មែន​ ប៉ុន្តែ​អ្នកគាំទ្រ​នៅ​តែ​នឹក​រលឹក​ ស្រណោះ​វត្តមាន​របស់​នាង​លើ​ផែនដី​នេះ​ ដោយ​ខ្លះ​ថែម​ទាំង​បាន​បង្ហោះ​សារ​ឧទ្ទិស​សុំ​ឲ្យ​នាង​បាន​ដល់​ទី​ស្ងប់​ទៀតផង។


សូមបញ្ជាក់​ផងដែរ​ថា​ Sulli បាន​ចេញ​មុខ​កាល​ពី​លើក​ដំបូង​កាល​ពីឆ្នាំ ២០០៥​ ក្នុង​រឿង​របស់​ទូរទស្សន៍ SBS។ បន្ទាប់​មក​កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់​តែ​ហក់​ឡើង​ ពេល​នាង​ចូល​ប្រឡូក​ក្នុង​វិស័យ​ K-Pop ជា​សមាជិក​ក្រុម f(x) ក៏ដូចជា​ទទួល​បាន​ក្ដី​ស្រឡាញ់គាំទ្រ​ខ្លាំង​ពី​អ្នក​គាំទ្រ៕


ប្រភព​ : allkpop