trollkhmer news

មីយ៉ាន់ម៉ា៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីឆ្លងថ្មីចំនួន ១,១២៣នាក់បន្ថែមទៀត

ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:០៥

មីយ៉ាន់ម៉ា៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីឆ្លងថ្មីចំនួន ១,១២៣នាក់បន្ថែមទៀត

(រ៉ង់ហ្គូន)៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១,១២៣ករណី ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ៣០,៤៣៧ករណី។ 

ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង ក៏មានករណីស្លាប់ថ្មីៗចំនួន ២៩នាក់ផងដែរ ត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ៦៩៣នាក់។ ក្នុងចំណោមករណីឆ្លងទាំង ៣០,៤៣៧ករណីខាងលើ មានអ្នកជាសះស្បើយឡើងវិញចំនួន ១១,៧៦៩នាក់។

គួរជម្រាបថា មកទល់ពេលនេះ មានមនុស្សសរុប ៤៤១,៩២៦នាក់ហើយ ដែលត្រូវធ្វើតេស្តរក COVID-19 ខណៈប្រទេសអាស៊ានមួយនេះ បានរកឃើញករណីឆ្លងដំបូងចំនួន ២ករណី កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ៕



ប្រភព​ : freshnewsasia