trollkhmer news

វីដេអូ! Jimin ថាក្រោយយំមួយប្រាវនៅថ្ងៃប្រគំតន្ត្រីថ្ងៃទី១ សមាជិករួមក្រុមទាំងអស់ខំលេងសើចឲ្យគ្រាន់ធូរចិត្តវិញ

ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១១:៥២

វីដេអូ! Jimin ថាក្រោយយំមួយប្រាវនៅថ្ងៃប្រគំតន្ត្រីថ្ងៃទី១ សមាជិករួមក្រុមទាំងអស់ខំលេងសើចឲ្យគ្រាន់ធូរចិត្តវិញ




ការ​ប្រគំតន្ត្រី​ជា​លក្ខណៈ​អនឡាញ​ MAP PF THE SOUL ON:E បាន​ចារនូវ​ពេល​វេលា​រីករាយ​ និង​រំភើប​ស្មាន​មិន​ដល់​រវាង​ BTS និង​អ្នក​គាំទ្រ​ទាំងអស់​ជុំវិញ​ពិភពលោក។ មួយ​វិញ​ទៀត​នេះ​ក៏​ជាការ​ចងចាំមិនអាច​បំភ្លេច​បាន​ដែរ ស្របពេល​មេរោគ​ COVID-19 មិនអាច​ទៅណា​ ដូចនេះ​ទាំង​តារា​និង​អ្នក​គាំទ្រ​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ និង​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយគ្នា។


ជាក់ស្ដែង​នៅ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ថ្ងៃទី១​ Jimin ទប់​ទឹក​ភ្នែក​មិនជាប់​ រហូត​យំ​ទៅកាន់​អ្នក​គាំទ្រ​ ពេល​និយាយពី​អារម្មណ៍​នៅចុង​បញ្ចប់​កម្មវិធី។ លោក​បាន​ទម្លាយ​ពី​អារម្មណ៍ពិត​ថា​ មាន​ការ​សោកស្ដាយ​ដែល​មិនអាច​ប្រគំតន្ត្រីផ្ទាល់​ ក៏ដូចជា​មិន​អាចជួប​ជាមួយ​នឹង​អ្នកគាំទ្រ ដោយសារ​មាន​រោគរាតត្បាត។


បន្ទាប់​មក​ទាំង​សមាជិក​រួមក្រុម និង​អ្នក​គាំទ្រ​ដែល​កំពុង​ទស្សនា​តាម​ប្រព័ន្ធ​អនឡាញ​ ក៏​បាន​លើកទឹក​ចិត្ត​លោក។ ចូល​ដល់​ថ្ងៃទី២ Jimin ក៏​ដល់​ពេល​បង្ហាញ​អារម្មណ៍​ខ្លួន​សាជាថ្មី​ តែ​លើក​នេះ​លោក​មិន​យំទៀតទេ មូលហេតុពីក្រោយគឺ៖ «អូខេ ខ្ញុំ​មិនយំ​ទេ ខ្ញុំ​គិត​ថា​យំ​ម្ដង​គ្រប់គ្រាន់​ហើយ​អ្នកទាំងអស់គ្នា។ សមាជិក​ទាំង​អស់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ឡើង​វិញ​កាលពី​ម្សិលមិញ ពេល​ខ្ញុំ​យំ​ហើយ ដូចនេះ​ខ្ញុំ​មិន​ធ្វើ​អ៊ីចឹង​ទៀត​ទេ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ការ​ប្រគំ​តន្ត្រី​បញចប់​ទៅ​ដោ​យ​រលូន»។


តាមពិត​ទៅ​សម្រាប់អ្នកគាំទ្រ​ ទោះ​បី Jimin យំ​ ឬ​ក៏អត់​ ពួកគេ​សប្បាយ​ចិត្ត​ជានិច្ច ដែល​លោក​បាន​បង្ហាញ​អារម្មណ៍​ពិត​ប្រាប់​ពួកគេ។ ម្យ៉ាង​ពួកគេ​ក៏​ដឹង​រួច​ជា​ស្រេច​ថា​តើ​តារា​ប្រុស​ម្នាក់​នេះ​ស្រឡាញ់​ពួកគេ​ខ្លាំង​កម្រិត​ណា​ដែរ៕




ប្រភព​ : koreaboo