trollkhmer news

វីដេអូ! អ្នកជំនាញចេញមកវិភាគថា Lisa របស់ក្រុម BLACKPINK កែកុនមុខអស់ជិត ៤ម៉ឺនដុល្លារ

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១១:២៩

វីដេអូ! អ្នកជំនាញចេញមកវិភាគថា Lisa របស់ក្រុម BLACKPINK កែកុនមុខអស់ជិត ៤ម៉ឺនដុល្លារ



Lorry Hill គឺ​ជា​ឈ្មោះ​អ្នក​ផលិត​​វីដេអូ​​​ម្នាក់​​នៅ​លើ YouTube ដែល​បាន​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​ក្នុង​ពិភព​សម្រស់ ការ​ផាត់​មុខ​ និង​​ដឹង​អំពី​ការ​វះកាត់​កែ​សម្ផស្ស​ស្ទើរ​គ្រប់​ប្រភេទ​ផង​ដែរ។ តាម​រយៈ​ជំនាញ​ដែល​ខ្លួន​មាន​ Lorry បាន​បង្កើត​នូវ​វីដេអូ​ដែល​វិភាគ​លើ​​ទម្រង់​មុខ និង​ដង​ខ្លួន​តារា​ល្បីៗ​ ដើម្បី​ឲ្យ​ទស្សនិកជន​បាន​ដឹង​ថា​ទម្រង់​មុខ ឬ​ដង​ខ្លួន​របស់​តារា​ល្បី​​មួយ​ចំនួន​មាន​ឆ្លង​កាត់​ការ​កែកុន​​ត្រង់​ផ្នែក​ណា​ខ្លះ។


កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​ Lorry បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បាន​វិភាគ​លើ​ទម្រង់​មុខ​ Lisa Manoban សមាជិក​ក្រុម​ចម្រៀង​ BLACKPINK ដែល​ជា​វីដេអូ​​វិភាគ​លើ​តារា​កូរ៉េ​ខាង​ត្បូង​ដំបូង​បំផុត។


ក្នុង​វីដេអូ Lorry បាន​រៀប​រាប់​ថា​ Lisa បាន​ធ្វើ​ការ​កែកុន​លើ​ទម្រង់​ភ្នែក, ការ​កែ​កុន​ច្រមុះ​ចំនួន​បី​លើក, ការ​លើក​បបូរ​មាត់, លើក​​ផ្នែក​ចំហៀង​នៃ​បបូរ​មាត់, ការ​ចាក់​បបូរ​មាត់​ឲ្យ​រីក, ការ​បណ្ដុះ​ចង្កា, ការ​កែ​កុន​ធ្មេញ, ការ​បូម​ខ្លាញ់​មុខ និង​​ចាក់​ថ្គាម​ឲ្យ​ចេញ​រាង​​ផង​ដែរ។ សរុប​ជា​រួម​ការ​ចំណាយ​លើ​ការ​កែ​កុន​នេះ​គឺ​ប្រមាណ ៣៩ ៩០០​ដុល្លារ ដោយ​ការ​កែ​កុន​ច្រមុះ​ចំនួន​៣​លើក​អស់​ថ្លៃ ១៨ ០០០​ដុល្លារ ជា​ការ​ចំណាយ​ថ្លៃ​ជាង​គេ។



ប្រភព​ : Lorry Hill