trollkhmer news
វីដេអូ! កីឡាករ Calvert-Lewin បង្ហាញខ្លួនលើកទី១ អោយក្រុមជម្រើសជាតិអង់គ្លេសរកគ្រាប់បាល់បញ្ចូលទី ជួយអោយអង់គ្លេសឈ្នះវែល ៣-០
ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:៤០


ខ្សែប្រយុទ្ធ Dominic Calvert-Lewin បានបង្ហាញខ្លួនលើកដំបូងឱ្យជម្រើសជាតិអង់គ្លេសហើយ និងរកបានគ្រាប់បាល់១គ្រាប់ផងដែរ ក្នុងជ័យជម្នះ ៣-០ លើក្រុមជម្រើសជាតិវែល។
ក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតនេះ បានផ្លាស់ប្ដូរសមភាពកីឡាករជាច្រើន។ លោក Gareth Southgate បានកោះហៅខ្សែប្រយុទ្ធចំណូលថ្មីមករួមក្រុម គឺ Dominic Calvert-Lewin របស់ក្រុម Everton ដែលកំពុងឡើងជើងជាខ្លាំង។ ជាលទ្ធផលឃើញថា ប្រកួតដំបូងរបស់គេគឺរកបាន១គ្រាប់ផងដែរ ដែលជាការតែតបញ្ចូលទីយ៉ាងស្អាតតែម្ដង។

គ្រូបង្វឹកក្រុមអង់គ្លេស បាននិយាយចំពោះខ្សែប្រយុទ្ធចំណូលថ្មីរបស់ខ្លួនថារូបគេកំពុងពេញទម្រង់លេងហើយ។ វត្តមានរបស់ Dominic Calvert-Lewin បានធ្វើឱ្យក្រុមអង់គ្លេសកាន់តែមុតស្រួចនៅតំបន់ខាងលើ។ កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងកាន់តែលេងល្អថែមទៀតនាពេលខាងមុខនេះ៕
ប្រភព : BBC
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត