trollkhmer news

វីដេអូ! RM ថា​សមាជិក​ទាំងអស់ធ្លាប់ភ្លេច និង​ទុក​គាត់ចោលឲ្យនៅម្នាក់ឯង

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៦:៤៩

វីដេអូ! RM ថា​សមាជិក​ទាំងអស់ធ្លាប់ភ្លេច និង​ទុក​គាត់ចោលឲ្យនៅម្នាក់ឯង




បើរម្លឹក​ទៅ​កាល​ពី​អ្វី​ដែល​និយាយ​ក្នុង​បទសម្ភាស​ពីមុនៗ​ RM បាន​ទម្លាយ​រឿង​មួយ​ពេល​សមាជិក​ទាំង​អស់ភ្លេច​លោក​ ហើយ​ទៅណា​ចោលអស់។


អំឡុងពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី​មួយ​របស់ Yaman TV មេក្រុម BTS បាន​និយាយ​ថា​មាន​ពេល​មួយ​នោះ​ BTS ត្រូវ​ផ្ដល់បទសម្ភាស ហើយ​លោក​សម្រេចបញ្ចប់​លឿន​ ដើម្បី​បាន​ចូល​បន្ទប់ទឹក។ ប៉ុន្តែ​ពេល​ត្រឡប់ពីបន្ទប់ទឹក​វិញ​ ស្រាប់​តែ​អត់ឃើញ​សមាជិក​ណាម្នាក់នៅចាំ​លោកឡើយ។


ពេល​នោះ​ RM ស្ទើរ​តែមិនជឿ ហើយ​ឈរ​ថ្មឹង​ម្នាក់​ឯងនៅទីនោះ​អស់រយៈពេល​ជាង​ ៣០នាទី។ អ្វី​ដែល​កាន់​តែ​ហួសចិត្ត​​នោះគឺ​ថា​ RM មិន​មាន​ទូរស័ព្ទ​ក្នុង​ដៃ​ទៀត ព្រោះ​ទុក​វា​ក្នុង​ឡាន។ ត្រង់​ចំណុច​នេះ​ Suga ក៏​បាន​បកស្រាយ​ថា​ ពួកគេប្រើឡាន​២​ ពេល​នោះ​ ដូច្នេះ​សមាជិក​ទាំងអស់​ស្មាន​តែ​ RM នៅ​ឡាន​ណាមួយ​ក្នុងចំណោម​ ២​ឡាន​នោះ។


Jin ក៏​បាន​បន្ថែម​ដែរ​ថា​ RM ទៅបន្ទប់ទឹក ដោយគ្មាន​និយាយអ្វី​មួយ​ម៉ាត់ ប៉ុន្តែ​ត្រង់នេះ​ RM ជំទាស់​ថា​មិន​មែន​ជា​ការពិតទេ។ ចុង​ក្រោយ​ RM ក៏​បាន​ដើរ​ទៅ​ការិយាល័យ​រក្សាសន្តិសុខ (Security Office) នៅ​ឯចំណតឡាន​នោះ​ និង​សុំ​ខ្ចី​ទូរស័ព្ទ​ពួកគេ ដើម្បី​ទាក់ទង​សុំ​ជំនួយ៕


ប្រភព​ : koreaboo