trollkhmer news

Lionel Scaloni គ្រូបង្វឹកអាហ្សង់ទីន និយាយជាមួយ Lionel Messi កីឡាករជាច្រើនទៀតបែបនេះ មុនការប្រកួតជម្រុះ World Cup មកដល់

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៦:២៤

Lionel Scaloni គ្រូបង្វឹកអាហ្សង់ទីន និយាយជាមួយ Lionel Messi កីឡាករជាច្រើនទៀតបែបនេះ មុនការប្រកួតជម្រុះ World Cup មកដល់



អាហ្សង់ទីន៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ Lionel Messi ក្នុងការស្នាក់នៅក្លិប Barcelona បន្តគឺជាដំណឹងល្អសម្រាប់ក្រុមជម្រើសជាតិ អាហ្សង់ទីន (Albiceleste) ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ទល់នឹងប្រទេសអេក្វាទ័រនិងបូលីវី។


កីឡាករ Messi បានប្រាប់មន្រ្តីក្លិប Barcelona ថា គាត់ចង់ចាកចេញនៅខែសីហា មុនពេលមានការផ្លាស់ប្តូរគំនិតរបស់គាត់នៅពីរសប្តាហ៍ក្រោយមកដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់ជាមួយក្លិបដែលគាត់បានរួមរស់ជាមួយតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ។ លោក Scaloni បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ខ្ញុំបាននិយាយជាមួយកីឡាករ Messi នូវរឿងរ៉ាវទាំងអស់ដែលទាក់ទងនឹងស្ថានភាពរបស់គាត់ជាមួយក្លិប Barcelona ត្រូវបានដោះស្រាយ ហើយយើងមានការពិភាក្សាដ៏ទូលំទូលាយមួយទៀតនៅពេលគាត់មកដល់អាហ្សង់ទីនសម្រាប់ការប្រគួតក្នុងវគ្គជម្រុះ World Cup" ។


ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវជួបក្រុមជម្រើសជាតិអេក្វាទ័រនៅឯកីឡារដ្ឋាន La Bombonera ក្នុងទីក្រុង Buenos Aires នៅថ្ងៃព្រហស្បតិ៍នេះ និងជួបជាមួយក្រុមជម្រើសជាតិបូលីវីនៅឯទីក្រុង La Paz នៅថ្ងៃអង្គារសប្ដាហ៍បន្ទាប់។ លោក Scaloni បាននិយាយថាតួនាទីរបស់កីឡាករ Messi ជាមួយក្រុមជម្រើសជាតិនឹងមិនផ្លាស់ប្តូរទេ ដោយបានច្រានចោលការប៉ាន់ស្មានដែលថាគាត់អាចត្រូវបានគេឱ្យចូលលេងក្នុងពេលចាំបាច់ដើម្បីបន្ធូរបន្ថយស្ថានភាពផ្នែករាងកាយរបស់គាត់នៅខណៈដែលមានអាយុ ៣៣ ឆ្នាំ។


លោក Scaloni បាននិយាយបន្ថែមថា “ Messi នៅតែបន្តទៅមុខទៀតទោះបីវាជាខ្សែប្រយុទ្ធលេខ ឬខ្សែប្រយុទ្ធទី ក៏ដោយ”។ “ប៉ុន្តែគាត់ជាខ្សែប្រយុទ្ធម្នាក់ ហើយយើងតែងតែព្យាយាមអោយមានជម្រើស នៅជួរមុខ។ ខ្ញុំមិនគិតថាទួនាទីរបស់គាត់នៅលើទីលានបានផ្លាស់ប្តូរទេនៅក្លិប Barcelona ។​ នៅទីបញ្ចប់គាត់តែងតែជាខ្សែបម្រើប្រយុទ្ធ ឬ ជាខ្សែប្រយុទ្ធ”។


លោក Scaloni ក៏បាននិយាយអំពីបញ្ហាប្រឈមនៃការរៀបចំរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់វគ្គជម្រុះក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺ COVID-១៩ និងការលំបាកនៃការប្រកួតជម្រុះ ១៨ ជុំរបស់អាមេរិកខាងត្បូង។ លោកបានបន្ថែមថា “ពេលនេះវាកាន់តែលំបាកទៅទៀតនៅក្នុងគ្រាលំបាកទាំងនេះដែលត្រូវលេងដោយគ្មានអ្នកគាំទ្រ។ ហើយវាមិនមែនជាការងាយស្រួលទេក្នុងការលេងតទល់នឹងក្រុមជម្រើសជាតិបូលីវីនៅក្នុងទីក្រុង La Paz ដែលជាតំបន់ដែលមានរយៈកំពស់ខ្ពស់៕


ប្រភព​ : mundoalbiceleste