trollkhmer news

អេស្ប៉ាញនិងព័រទុយហ្កាល់ត្រៀមដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣០

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៥:៤៧

អេស្ប៉ាញនិងព័រទុយហ្កាល់ត្រៀមដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣០




បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ប្រទេស អេស្ប៉ាញ និង ព័រទុយកាល់ បានចាប់ដៃសហការគ្នា ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០ ដោយសំណើដេញថ្លៃនេះ បានធ្វើឡើងជាផ្លូវការ កាលពីថ្ងៃពុធ ទី ខែតុលា ឆ្នាំ២០២០ កន្លងទៅ។


យ៉ាងណាមិញ អេស្ប៉ាញ និង ព័រទុយកាល់ ត្រូវប្រឈមនឹងភាគីប្រជែងធំៗចំនួន ក្នុងការដេញថ្លៃយកសិទ្ធធ្វើជាម្ចាស់ផ្ទះនេះ ក្នុងនោះ ភាគីទី គឺ ប្រទេសម៉ារុក ខណៈភាគីទី គឺកិច្ចសហការគ្នារវាងប្រទេសចំនួន នៅទ្វីបអាមេរិកខាងត្បូង រួមមាន អ៊ុយរ៉ាហ្កាយ, អាហ្សង់ទីន, ប៉ារ៉ាហ្កាយ និង ឈីលី


គួរបញ្ជាក់ដែរថា សម្រាប់ព្រឹត្តិការណ៍ World Cup ចំនួន ២លើកខាងមុខ មុនឈានដល់ឆ្នាំ២០៣០ បានរកឃើញប្រទេសដែលធ្វើម្ចាស់ផ្ទះ​ហើយ ក្នុងនោះប្រទេសកាតា ជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ ខណៈប្រទេស កាណាដា, អាមេរិក និង ម៉ិកស៊ិក ធ្វើជាម្ចាស់ផ្ទះរួមគ្នា នៅឆ្នាំ២០២៦


ប្រភព​ : offthepitch