trollkhmer news

Bella ព្រម​ទទួលស្គាល់​ថា​គូស្នេហ៍របស់​ខ្លួន​ Weir Sukollawat ពិត​ជា​បាន​និយាយ​គ្នា​ជាមួយ​នាង​អំពីគម្រោង​រៀបការ​មែន​

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៣:៥០

Bella ព្រម​ទទួលស្គាល់​ថា​គូស្នេហ៍របស់​ខ្លួន​ Weir Sukollawat ពិត​ជា​បាន​និយាយ​គ្នា​ជាមួយ​នាង​អំពីគម្រោង​រៀបការ​មែន​



Bella Ranee ព្រម​ទទួលស្គាល់​ថា​គូស្នេហ៍​ខ្លួន​គឺ Weir Sukollawat ពិត​ជា​បាន​និយាយ​គ្នា​ជាមួយ​នាង​អំពីគម្រោង​រៀបការ​មែន​ ប៉ុន្តែ​មិនស៊ីជម្រៅ​ខ្លាំង​ទេ។ គាត់និយាយថាវាអាស្រ័យលើពួកគេទាំងសង់ខាង ។


ក្រុម​អ្នក​សារព័ត៌មាន​បានសួរ​សំណួរ​មក​កាន់​ Bella ថា​តើ​នាង​ត្រៀម​ខ្លួន​ឬនៅ​ បើ​ Weir សុំ​នាង​រៀបការ​នៅ​ ១ឆ្នាំ ឬ ២ឆ្នាំក្រោយ? តារា​ស្រីរូប​នេះ​ឆ្លើយ​បែប​កំប្លែងថា​ថា​ នាង​នឹង​ភ្ញាក់​ផ្អើល​ខ្លាំង​ពេលនោះ។ តាមពិត​ទៅ​នាង​ពិត​ជា​មិន​ដឹង​ថា​គួរ​ឆ្លើយ​បែប​ណា​ទេ នឹង​សំណួរ​មួយ​នេះ​ ចាំមើល​ដល់ពេលតែម្ដងទៅ។


សំណួរ​បន្ទាប់​គឺ​ថា​ តើ Weir បានពិភាក្សា​ជាមួយ​ម្ដាយនាង​ពី​គម្រោងរៀបចំមង្គលការទេ? Bella តបថា​ គាត់ (Weir) មិន​បាន​និយាយ​អ្វី​ទេជាមួយ​ម្ដាយ​នាង​ ពីរឿង​នេះទេ​ ព្រោះ​បើ​និយាយ​មែន មុខជាអ្នក​ម្ដាយ​ប្រាប់​នាង​ជាក់ជាមិនខាន។


ឈាន​ចូល​ដល់​ការងារ​វិញ​ បច្ចុប្បន្ន​នេះ​ Bella មាន​ការ​មមាញឹក​ជា​ច្រើន​ជាមួយ​នឹងការងារ​សម្ដែង​ ស្របពេល​គម្រោង​ថតភាពយន្ត​ថ្មី​ចេះ​តែធ្លាក់មក​ហូរហែ។ ឯ Weir Sukollawat ឯណោះ​វិញ​ក៏​នឹង​មាន​គម្រោង​ការងារ​ថ្មី​ ៥ទៅ៦ ទៀត​ដែរនៅឆ្នាំក្រោយ។ ដូច្នេះ​សម្រាប់​រឿង​រៀបការ​ មិន​កើត​ឡើង​ឆាប់ៗ​ទេ៕


ប្រភព​ : Thai Update