trollkhmer news

ព្រះអើយល្អជាងមាសទឹកដប់ទៅទៀត! ប្រធាន FIFA និយាយ​មិន​ចេញ​ក្រោយ​ឃើញ​កីឡដ្ឋាន​ត្រៀម​សម្រាប់ World Cup 2022

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:៥៦

ព្រះអើយល្អជាងមាសទឹកដប់ទៅទៀត! ប្រធាន FIFA និយាយ​មិន​ចេញ​ក្រោយ​ឃើញ​កីឡដ្ឋាន​ត្រៀម​សម្រាប់ World Cup 2022



កា​តា ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​លើក​សរសើរមិនដាច់ពី​មាត់ អំពី​ការ​រៀបចំ​របស់​កា​តា​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ជាមួយនឹង​ការ​រីក​ចម្រើន​មិន​គួរ​ឱ្យ​ជឿ បើ​ទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ Covid-19 ក៏​ដោយ​។


បុរស​ជនជាតិ​ស្វី​ស​វ័យ ៥០​ឆ្នាំ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កីឡដ្ឋាន Al Bayt ដែល​មាន​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា ៦​ម៉ឺន​នាក់ ដោយ​ត្រូវ​បាន​រចនា​ឡើង​តាម​រចនា​បទ​អា​រ៉ាប់​។លោក Infantino បាន​ថ្លែង​ថា​«​កីឡដ្ឋាន Al Bayt ពិតជា​អស្ចារ្យ​មិន​គួរ​ឱ្យ​ជឿ ។ នេះ​ពិតជា​កីឡដ្ឋាន​បាល់ទាត់​ពិត​ប្រាកដមែន​។ រចនា​បទ​របស់​កីឡដ្ឋាន​នេះ គឺ​យក​តាម​លំនាំតំបន់អា​រ៉ាប់ ​ជា​ពិសេសនៅ​ត្រង់​ដំបូល​នៃ​កីឡដ្ឋាន​។ ខ្ញុំ​និយាយ​មិន​ចេញ​ទេ តែ​វា​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​»​។


កីឡាដ្ឋាន Al Bayt ដែល FIFA បាន​និយាយ​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាងសង់ នឹង​ត្រូវ​រៀបចំ​សម្រាប់​ការ​ប្រកួត​បើក​ឆាក បូក​រួម​ទាំង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​, វគ្គ​៨​ក្រុម​ចុង​ក្រោយ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផង​ដែរ​។


សូម​បញ្ជាក់​ថា កីឡាដ្ឋាន​ចំនួន​ នឹង​ត្រូវកា​តា​យក​មក​ប្រើប្រាស់​សម្រាប់​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ហើយ​ក្នុង​នោះ​មាន​កីឡដ្ឋាន​ ដែល​ជិត​រួចរាល់ ១០០​ភាគរយ​៕


ប្រភព​ : Reuters