trollkhmer news

ដោយសារហេតុផលមួយនេះសោះបាន Neymar ត្រូវចាកចេញពីកន្លែងហ្វឹកហាត់ក្រុមជម្រើសជាតិ Brazil ភ្លាមៗ

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:៣០

ដោយសារហេតុផលមួយនេះសោះបាន Neymar ត្រូវចាកចេញពីកន្លែងហ្វឹកហាត់ក្រុមជម្រើសជាតិ Brazil ភ្លាមៗ




កាលពីថ្ងៃពុធនេះ ក្រុមជម្រើសជាតិ Brazil ត្រូវហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ជំនួបរវាងខ្លួនជាមួយនឹងប្រទេសបូលីវីនាការប្រកួតបើកឆាកជម្រុះក្រុមសម្រាប់ World Cup នេះដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃសុក្រ។ ប៉ុន្តែកីឡាករ Neymar ត្រូវបង្ខំចិត្តចេញពីកន្លែងហ្វឹកហាត់ភ្លាមៗ ដោយសារតែមានបញ្ហាឈឺខ្នង។


គ្រូពេទ្យរបស់ក្រុម Brazil គឺលោក Rodrigo Lesmar បានប្រាប់អ្នកកាសែតថា បញ្ហាដែលកំពុងកើតមានឡើងលើកីឡាករ Neymar នោះគឺក្រុមគ្រូពេទ្យកំពុងតែព្យាបាលរូបគេហើយ ប៉ុន្តែការប្រកួតខាងមុខនោះគឺលឿនពេលដែលខាងក្រុមគ្រូពេទ្យមិនទាន់អាចបញ្ជាក់បានឡើយថា Neymar អាចនឹងបានលេងដែរឬទេ។


យ៉ាងណាមិញ ក្រុមជម្រើសជាតិ Brazil គឺបានអវត្តមានកីឡាករសំខាន់ៗ រូបផងដែរសម្រាប់ការប្រកួតបើកឆាកជម្រុះក្រុមសម្រាប់ World Cup នេះគឺមានដូចជាអ្នកចាំទី Alisson និងខ្សែប្រយុទ្ធ Gabriel Jesus ដែលពួកគេកំពុងតែរបួសដូចគ្នា៕


ប្រភព​ : Legit