trollkhmer news

ឃើញអត់គេរឹងណាស់! ចេញ​ពី Manchester United មួយ​ឆ្នាំ​ Lukaku ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ Europa League

ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៥:០៥

ឃើញអត់គេរឹងណាស់! ចេញ​ពី Manchester United មួយ​ឆ្នាំ​ Lukaku ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ Europa League



ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ក្នុង​ក្របខ័ណ្ឌ​ពាន​លំដាប់​ទី​អឺរ៉ុប UEFA Europa League ប្រចាំ​រដូវ​កាល​២០១៩/២០ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។


ក្នុង​ព្រឹត្តិការណ៍ Europa League នេះ​ដែរ​ កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចំនួន ១១ដង និង​រក​គ្រាប់​បាល់​បាន ៩គ្រាប់​ឲ្យ​ក្លិប Inter Milan ហើយ​ជួយ​ឲ្យ​ក្លិប​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត​ផង​។


ក្រៅ​ពី​ក្របខ័ណ្ឌ​អឺរ៉ុប​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​មួយ​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ពី​រដូវ​កាល​មុន ដោយ​លេង​បាន ៥១ប្រកួត ហើយ​ស៊ុត​បាន ៣៤គ្រាប់​គ្រប់​កម្មវិធី​។ គួរ​រម្លឹក​ផង​ដែរ​ថា Lukaku បាន​ចាកចេញ​ពី​ក្លិប​ Manchester United កាល​ពី​ឆ្នាំ២០១៩​ កន្លង​ទៅ បន្ទាប់​ពី​រួម​រស់​ជាមួយ​ក្លិប​ទីក្រុង​មេនឆេសស្ទើរ​មួយ​នេះ​រយៈពេល ២ឆ្នាំ


ប្រភព​ : UEFA