trollkhmer news

រកឃើញហើយ! ពានកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុប សម្រាប់រដូវកាល២០១៩/២០ បានទៅលើខ្សែប្រយុទ្ធរូបនេះ

ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១១:០១

រកឃើញហើយ! ពានកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុប សម្រាប់រដូវកាល២០១៩/២០ បានទៅលើខ្សែប្រយុទ្ធរូបនេះ



បរទេស៖ ខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Robert Lewandowski បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីប Uefa men's Player of the Year រដូវកាល២០១៩/២០


ជើងស៊ុតជម្រើសជាតិប៉ូឡូញ វ័យ៣២ឆ្នាំ បានផ្ដួលមិត្តរួមក្រុម Manuel Neuer និងខ្សែបម្រើឆ្នើមក្រុមមេឃខៀវ​ Manchester City កីឡាករ Kevin de Bruyne គ្រងពានរង្វាន់មួយនេះ។


ជាមួយគ្នានេះដែរ គ្រូបង្គោលក្រុម Bayern លោក Hansi Flick បានឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំទ្វីបអឺរ៉ុប ក្រោយលោកដឹកនាំក្លិបយក្សអាល្លម៉ង់ ឈ្នះពានធំៗចំនួន។ ដោយឡែកសម្រាប់ពានកីឡាការិនី ឆ្នើមប្រចាំទ្វីអឺរ៉ុប នៅរដូវកាល២០១៩/២០​ បានទៅលើខ្សែប្រយុទ្ធ ក្រុម Chelsea កីឡាការិនី Pernille Harder


គួររម្លឹកដែថា កាលពីរដូវកាលមុន Lewandowski រកបានដល់ទៅ ៥៥គ្រាប់ឯណោះ ក្នុងចំណោមការបង្ហាញខ្លួន៤៧ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ គេបានរួមចំណែកជួយក្រុមលើកពាន Champions League, Bundesliga និង German Cup


ទន្ទឹមនឹងនេះ កាលពីយប់មិញ ក៏មានការចែកជូននូវពានរង្វាន់ អ្នកចាំទីឆ្នើម ខ្សែបម្រើឆ្នើម ខ្សែការពារឆ្នើម និង ខ្សែប្រយុទ្ធឆ្នើម ប្រចាំទ្វីបអឺរ៉ុបផងដែរ ក្នុងនោះ៖

១. អ្នកចាំទីឆ្នើម គឺកីឡាករ Manuel Neuer (ក្លិប Bayern Munich
២. ខ្សែការពារឆ្នើម គឺកីឡាករ Joshua Kimmich (ក្លិប Bayern Munich)
៣. ខ្សែបម្រើឆ្នើម គឺកីឡាករ Kevin de Bruyne (ក្លិ​ប​ Man City)
៤. ខ្សែប្រយុទ្ធឆ្នើម គឺកីឡាករ Lewandowski (ក្លិប Bayern Munich)




ប្រភព​ : BBC