trollkhmer news

ពូលនេះជក់ចិត្តណាស់! ក្រុមអ្នកមានបុណ្យ Barcelona ត្រូវប៉ះជាមួយសេះបង្កង់ Juventus ខណៈក្រុមបិសាចក្រហម Manchester United ស្ថិតក្នុងពូលមរណៈ

ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ០៩:៣៥

ពូលនេះជក់ចិត្តណាស់! ក្រុមអ្នកមានបុណ្យ Barcelona ត្រូវប៉ះជាមួយសេះបង្កង់ Juventus ខណៈក្រុមបិសាចក្រហម Manchester United ស្ថិតក្នុងពូលមរណៈ




បរទេស៖ ការចាប់ពូលសម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champions League បានធ្វើឡើងរួរាល់ហើយ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។ ក្នុងនោះដែរ ពូលដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺពូល H ដែលក្រុមបិសាចក្រហម Manchester United ត្រូវជួបក្រុមខ្លាំងដូចជា Paris Saint-Germain និងក្រុមឡើងកូដរបស់អាល្លឺម៉ង់ RB Leipzig ខណៈមួយក្រុមទៀតដែលស្ថិតក្នុងពូលនេះដែរ ហើយមានគីឡូស្រាលជាងគេនោះ គឺក្រុមមកពីតួកគី Istanbul Basaksehir



ដោយឡែកសម្រាប់ពូលដទៃទៀត ក៏នឹងមានការប្រកួតជក់ចិត្តផងដែរ ជាក់ស្ដែង Lionel Messi នឹងត្រូវប្រឈមមុខនឹងគូប្រជែងកីឡាករ Cristiano Ronaldo ក្រោយក្លិប Barcelona ចាប់ឆ្នោត ចំពូលG ជាមួយនឹងក្លិបសេះបង្កង់ Juventus



រីឯក្រុមការពារតំណែងជើងឯក Bayern Munich ស្ថិតក្នុងពូល A ត្រូវប៉ជាមួយក្រុមជើងខ្លាំងមកពីអេស្ប៉ាញ Atletico Madrid។ សម្រាប់ពូល E ឃើញថា ក្រុមតោខៀវ Chelsea ក៏ទំនងនឹងពិបាកណាស់ដែរ ដោយពួកគេត្រូវប៉ះក្រុមជើងឯក Europa League រដូវកាលមុន Sevilla ។ យ៉ាងណាមិញ បើចង់ជ្រាបកាន់តែច្បាស់ ថាក្រុមណានឹងប៉ះក្រុមណា សូមទស្សនាតារាងនៃពូលនីមួយៗខាងក្រោមនេះ៖



​គួរបញ្ជាក់ដែថា ការប្រកួតក្របខ័ណ្ឌ​ Champions League រដូវកាល ២០២០/២១​ នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃអង្គារ ទី២០ ខែតុលានេះតទៅ។ បន្ថែមពីនេះ ទន្ទឹមនឹងការចាប់ឆ្នោតចែកពូលនេះដែរ ខាង UEFA ក៏បានប្រកាសថា នឹងបើកឲ្យអ្នកគាំទ្រចូលទស្សនាវិញបានក្នុងចំនួនមានកំណត់ ពោលគឺអនុញ្ញាតត្រឹម៣០ភាគរយ នៃចំនួន​ផ្ទុករបស់កីឡាដ្ឋាន ខណៈអ្នកគាំទ្រមកពីចម្ងាយ (ក្រៅស្រុក) គឺមិនអនុញ្ញាតឲ្យចូលទស្សនាផ្ទាល់នោះទេ៕



ប្រភព​ : BBC