trollkhmer news

ទីបំផុតក្លិប Granada FC បានឈានទៅការប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Europa League ហើយ

ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៦:២៥

ទីបំផុតក្លិប Granada FC បានឈានទៅការប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Europa League ហើយ



អេស្ប៉ាញ៖ កាលពីថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២០ ក្លិប Granada គឺជាក្រុមមួយដែលទទួលជ័យជម្នះក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ Europa League បន្ទាប់ពីឈ្នះក្លិប Locomotive Tbilisi ក្នុងលទ្ធផល ២-០ នៅលើទឹកដីប្រទេសហ្សកហ្ស៊ីក្នុងវគ្គជម្រុះលើកទី កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ។


ជ័យជម្នះនេះកើតឡើងដោយសារគ្រាប់បាល់របស់ខ្សែការពារស្លាបកីឡាករ Darwin Machis និងកីឡាករជើងចាស់ Jorge Molina ដែលនេះមានន័យថា ក្លិប Granada បានឈ្នះការប្រកួតបើកឆាកទាំងបួនរបស់ខ្លួននៅរដូវកាលនេះដោយឈ្នះ ដងនៅ La Liga និង ដងក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតទ្វីបអឺរ៉ុប។


នៅពាក់កណ្ដាលតង់ទី ក្រុម Granada អាចគ្រប់គ្រងការប្រកួតបានទាំងស្រុង ទោះបីក្រុមភ្ញៀវមួយនេះខំប្រឹងការពារយ៉ាងណាក៏ដោយ។ នៅពេលដែលក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់ស៊ុតបញ្ចូលទីបានល្អ ក៏បែរជាត្រូវអ្នកចាំទីវ័យក្មេង Giorgi Mamardashvili ចាប់បាល់បានទៅវិញ។


ការប្រកួតបានផ្លាស់ប្តូរនៅនាទីទី ក្នុងតង់ទី នៅពេលដែលឡាករ Machis បានទាត់បាល់នៅក្បែរតំបន់គ្រោះថ្នាក់ហើយបានស៊ុតបំប៉ោងសំណាញ់ទីតែម្ដង។ ១០នាទីក្រោយមកកីឡាករ Giorgi Gabadze ត្រូវបានបណ្តេញចេញសម្រាប់ការពិន័យកាតលឿងជាលើកទី ។ ទោះបីជាយ៉ាងណាក៏ដោយក្រុម Granada មិនបានធានានូវជ័យជម្នះរបស់ខ្លួននៅឡើយទេរហូតដល់ពេលដែលកីឡាករ Molina រកបានមួយពិន្ទុបន្ថែមក្រោយមានការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Antonio Puertas​


គួរបញ្ជាក់ផងដែរថា ក្រុមអេស្ប៉ាញដែលមានម្ចាស់ជនជាតិចិន ឥឡូវនេះកំពុងធ្វើដំណើរទៅប្រទេសស៊ុយអែតដើម្បីប្រកួតជាមួយក្លិប Malmo FF សម្រាប់ទទួលបានមួយកៅអីនៅក្នុងវគ្គចែកពូល៕


ប្រភព​ : RT