trollkhmer news

គេរឹងណាស់ បានគេថ្លៃចឹង! Ansu Fati អាយុ ១៧ឆ្នាំបានចុះកុងត្រាថ្មីរយៈពេលវែងជាមួយ Barcelona ថែមទាំងដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថ្លៃ​ខ្ពស់​កប់ ៣៦៧លានផោន

ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៤:១២

គេរឹងណាស់ បានគេថ្លៃចឹង! Ansu Fati អាយុ ១៧ឆ្នាំបានចុះកុងត្រាថ្មីរយៈពេលវែងជាមួយ Barcelona ថែមទាំងដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថ្លៃ​ខ្ពស់​កប់ ៣៦៧លានផោន



តារា​វ័យ​ក្មេង​របស់​ Barcelona កីឡាករ Ansu Fati បាន​​បន្ថែម​កុងត្រា​ថ្មី​ជាមួយ​ក្លិប ដែល​រួម​បញ្ចូល​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ដល់​ទៅ​ ៣៦៧​លាន​ផោន


កីឡាករ​វ័យ​ ១៧​ឆ្នាំ​​បាន​យល់​ព្រម​កិច្ចសន្យា​មួយ​ដែល​ធ្វើ​ឲ្យ​គេ​បន្ត​នៅ​ជាមួយ​ក្លិប​ដល់​ឆ្នាំ​២០២៤។ វា​គឺ​ជា​ការ​បន្ថែម​កុងត្រា​រយៈពេល​ ២​ឆ្នាំ​ទៀត​លើ​កុងត្រា​ចាស់។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នឹង​ពាក់​អាវ​លេខ​២២ ដែល​ធ្លាប់​គ្រង​​ដោយ Arturo Vidal មុន​ផ្លាស់​ទៅ Inter Milan


Fati បាន​បង្ហាញ​ទម្រង់​លេង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​ពី​រដូវ​កាលមុន លេច​មុខ​បាន​ ២៤​ប្រកួត​ក្នុង​លីគ។ គេ​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​លំដាប់​ទី​ពីរ​របស់​ក្លិប​ ពេល​ដែល​គេ​បង្ហាញ​ខ្លួន​ប្រកួត​អាជីព​ដំបូង​ឲ្យ​ Barcelona កាល​ពី​ខែ​សីហា ក្នុង​វ័យ​ ១៦​ឆ្នាំ​និង​ ២៩៨​ថ្ងៃ។ នៅ​ ៦​ថ្ងៃ​បន្ទាប់ Fati បាន​ប្រកាស​ខ្លួន​ឯង​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​បានឲ្យក្រុម៕ ​


ប្រភព​ : Marca