trollkhmer news

វីដេអូ! Curtis Jones កីឡាករវ័យក្មេងរបស់ហង្សក្រហម Liverpool ត្រូវបានលោក Jurgen Klopp ហៅថា “ មានទេពកោសល្យពិសេសពីដូនតា” បន្ទាប់ពីរកគ្រាប់បាល់បានពីរដងយប់មិញនេះ

ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១១:១៦

វីដេអូ! Curtis Jones កីឡាករវ័យក្មេងរបស់ហង្សក្រហម Liverpool ត្រូវបានលោក Jurgen Klopp ហៅថា “ មានទេពកោសល្យពិសេសពីដូនតា” បន្ទាប់ពីរកគ្រាប់បាល់បានពីរដងយប់មិញនេះ


អង់គ្លេស៖ នៅក្នុងការប្រកួតពានរង្វាន់ League Cup ឬ Carabao Cup យប់មិញនេះ លោកគ្រូបង្វឹក Jurgen Klopp បានដាក់ឲ្យកីឡាករចំណូលថ្មីទាំង ២រូបចូលលេងប្រកួតដំបូងរបស់ពួកគេជាមួយក្លិប គឺកីឡាករខ្សែការពារ Kostas Tsimikas និងខ្សែប្រយុទ្ធ Diogo Jota ។ ក្នុងនោះក្លិបហង្សក្រហម Liverpool បានយកឈ្នះក្លិប Lincoln City ដោយលទ្ធផល ២ទល់នឹង។ 



នៅក្នុងតង់ទី១​ កីឡាករ Xherdan Shaqiri ជាអ្នករកគ្រាប់បើកឆាកឲ្យ Liverpool ដោយការស៊ុតបាន free-kick យ៉ាងស្អាតនៅលើដំបូលទូក។ បន្ទាប់មកកីឡាករខ្សែបម្រើ  Curtis Jones និង  Takumi Minamino ក៏ស៊ុតបន្ថែមឲ្យលោក Jurgen Klopp បានម្នាក់ពីរគ្រាប់ទៀត។ 



ចូលដល់តង់ទី ក្លិប Lincoln ក៏អាចមានឱកាសរកបានពីរគ្រាប់តាមពីក្រោយរកបានដោយកីឡាករ Tayo Edun និង Lewis Montsma ។ ដោយឡែកក្លិបហង្សក្រហម Liverpool មិនបានឈប់ត្រឹមហ្នឹងនោះទេ ដោយបន្ថែមបានពីរគ្រាប់ទៀតដោយកីឡាករ Marko Grujic និង Divock Origi ៕





ប្រភព​ : BBC