trollkhmer news

ក្លិបប្រាប់ថាមិនត្រូវការរូបគេទៀតទេ! Suarez​ និយាយ​ទាំង​អួលដើមក​ ក្នុង​​​សន្នីសិទ្ធិកាសែត​​លា​មិត្តរួម​ក្រុម (វីដេអូ)

ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១០:៥១

ក្លិបប្រាប់ថាមិនត្រូវការរូបគេទៀតទេ! Suarez​ និយាយ​ទាំង​អួលដើមក​ ក្នុង​​​សន្នីសិទ្ធិកាសែត​​លា​មិត្តរួម​ក្រុម (វីដេអូ)




អេ​ស្ប៉ា​ញ ៖ កីឡាករ Luis Suarez និយាយ​ទាំង​អួល​ដើម​ក ក្នុង​ពិធី​លា​ក្លិប Barcelona មុន​ពេល​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Atletico Madrid ។ អត្ថបទពាក់ព័ន្ធ ៖​ ផ្លូវការ! Suarez លែងជាកីឡាករ Barcelona ទៀតហើយ


ខ្សែ​ប្រយុទ្ធ​អ៊ុយ​រ៉ា​ហ្គា​យ​វ័យ ៣៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​អ្នកគាំទ្រ​ចាត់ទុកជា​វីរបុរស​របស់​ក្លិប បន្ទាប់​ពី​បាន​បន្សល់​ទុក​គ្រាប់​បាល់​បញ្ចូល​ទី ១៩៨គ្រាប់ពី​ការ​បង្ហាញខ្លួន​ចំនួន ២៨៣ប្រកួត​ គ្រប់​កម្មវិធី​ទាំងអស់ ដើម្បី​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ក្នុង​បញ្ជី​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុតរបស់​ប្រវត្តិសាស្ត្រ​ក្លិប Barcelona​។


Suarez បាន​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន ១៣ រួម​មាន​ទាំង La Liga និង Champions League ផង​ដែរ និង​នាំ​ក្រុមឱ្យ​ឈាន​ដល់​ចំណុចកំពូល អំឡុង​ពេលចាប់​ដៃគូ​ជាមួយ Lionel Messi និង Neymar ដែល​គ្រប់​គ្នា​ហៅ​ថា «MSN»​។



ថ្លែង​ទាំង​អួល​ដើម​ក និង​រលីងរលោង​ទឹកភ្នែក Suarez រលឹក​រឿងរ៉ាវ​ជា​ច្រើន ចាប់តាំងពី​គេ​ឈាន​ជើង​ចូល​កីឡដ្ឋាន Camp Nou នៅ​ក្នុង​ឆ្នាំ ២០១៤ មុន​ពេល​និយាយ​លា​អ្នកគាំទ្រ មិត្ត​រួម​ក្រុម រួម​ទាំង​ថ្នាក់ដឹកនាំ​ក្លិប​ទាំងអស់​យ៉ាងដូច្នេះថា ៖


«​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​គាំទ្រ​ខ្ញុំ និង​លើកទឹកចិត្ត​ខ្ញុំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ការ​គាំទ្រ​ពី​មនុស្ស​គ្រប់​គ្នា ដែល​ខ្ញុំ​ធ្លាប់​មាននៅ Camp Nou ហើយ​ក្នុង​នោះ បុគ្គលិក​គ្រប់​គ្នា គឺ​អ្នក​ខិតខំ​យ៉ាង​ខ្លាំង​»៕ 


ប្រភព​ : BBC