trollkhmer news

អបអរសាទរ​! Bayern Munich ឈ្នះ​ពានរង្វាន់ UEFA Super Cup ជា​លើក​ទី​២

ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ០៩:៣៤

អបអរសាទរ​! Bayern Munich ឈ្នះ​ពានរង្វាន់ UEFA Super Cup ជា​លើក​ទី​២



ហុង​គ្រី ៖ ក្រុម​តំណាង​អា​ល្លឺ​ម៉​ង់ Bayern Munich បាន​យកឈ្នះ​លើ​ក្រុម​តំណាង​អេ​ស្ប៉ា​ញ Sevilla នៅ​ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដងដោយ​លទ្ធផល ២-១ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ UEFA Super Cup ជា​លើក​ទី​របស់​ខ្លួន​។


ពានរង្វាន់​ដែល​រៀបចំ​ឡើង សម្រាប់​ម្ចាស់​ជើងឯក Champions League និង Europa League ធ្វើការ​ប្រកួតប្រជែង​គ្នា នៅក្នុងឆ្នាំនេះ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង Budapest ប្រទេស​ហុង​គ្រី ក្នុង​កីឡដ្ឋាន Puskás Aréna​។


Sevilla បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​១៣ ដោយ​បាល់​ប៉េ​ណា​ល់​ទី ដែល​សម្រេច​បាន​ពី​កីឡាករ Lucas Ocampos មុន​ពេល Bayern តាម​ស្មើ​មក​វិញ​នៅ​នាទី​៣៤ ដែល​ធ្វើ​បាន​ដោយ​កីឡាករ Leon Goretzka ហើយ​លទ្ធផល​នេះ​រក្សា​រហូត​ដល់​ចប់ ៩០​នាទី​


ការ​ប្រកួត​ឈាន​ដល់​វគ្គ​បន្ថែម ១៥​នាទី​ពីរ​ដង កីឡាករ Javi Martínez គឺ​អ្នក​បន្ថែម ១​គ្រាប់​ទៀតនៅក្នុងនាទី១០៤ ជួយឱ្យ Bayern យកឈ្នះ​ដោយ​លទ្ធផល ២-១​។


ជ័យជម្នះ​កាលពី​ម្សិលមិញបាន​ធ្វើ​ឱ្យ Bayern ឈ្នះ​ពានរង្វាន់​ខាងលើ​ជា​លើក​ទី​ ខណៈ​ដែល​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១៣ គ្រា​ដែលបានយក​ឈ្នះ Cheslea ដោយ​បាល់​កាត់សេចក្តី ១១​ម៉ែត្រ​



ប្រភព​ : bayernmunich