trollkhmer news

គ្រូបង្វឹកល្អប្រចាំឆ្នាំ! UEFA បាន​ប្រកាស​បេក្ខភាព​ គ្រូ​បង្វឹក​ឆ្នើម​ឈ្នះពានរង្វាន់ប្រចាំឆ្នាំរបស់ UEFA ទាំង ១០នាក់

ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១១:០៦

គ្រូបង្វឹកល្អប្រចាំឆ្នាំ! UEFA បាន​ប្រកាស​បេក្ខភាព​ គ្រូ​បង្វឹក​ឆ្នើម​ឈ្នះពានរង្វាន់ប្រចាំឆ្នាំរបស់ UEFA ទាំង ១០នាក់



UEFA បាន​ប្រកាស​បេក្ខភាព​ ដែល​អាច​ឈ្នះ​ពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល​ឆ្នាំ២០១៩/២០ នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​ស្ថាប័ន​នេះ​ផ្ទាល់​។


បេក្ខភាព​ដែល​មាន​អាច​ឈ្នះ​ពាន​ខាង​លើ​មាន​ដូច​ជា​ គ្រូ​បង្គោល​ក្លិប​ Bayern Munich លោក​ Hansi Flick អ្នក​ចាត់​ការ​ក្លិប​ Liverpool លោក​ Jurgen Klopp និង​គ្រូ​បង្គោល​ក្លិប​ RB Leipzig លោក​ Julian Nagelsmann 


ការ​ជ្រើស​រើស​បេក្ខភាព​ គឺ​កើត​ចេញពីការ​បោះឆ្នោត​ពី​គ្រូ​បង្វឹក​ ៨០​រូប​មក​ពី​ UEFA Champions League និង​ UEFA Europa League ថែម​ទាំង​អ្នក​កាសែត​ ៥៥​រូប​ ដែល​បាន​មើល​ពី​សមត្ថភាព​ដឹក​នាំ​របស់​បេក្ខជន​នីមួយ​ៗ​ ទាំង​ប្រកួត​នៅ​ក្នុង​ និង​នៅ​ក្រៅ​លីគ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​រដូវ​កាល​ឆ្នាំ​២០១៨/១៩ លោក​ Klopp ជា​អ្នក​ទទួល​បាន​ពាន​គ្រូ​បង្វឹក​ឆ្នើម​ខាង​លើ​នេះ​៕ គ្រូបង្វឹកដែលនៅសល់មិនបានជាប់ក្នុងបេក្ខភាពទាំងដប់៖

៤. Thomas Tuchel (Paris Saint-Germain) – 76 votes
៥. Gian Piero Gasperini (Atalanta) – 68 votes
៦. Julen Lopetegui (Sevilla) – 57 votes
៧. Rudi Garcia (Lyon) – 32 votes
៨. Zinédine Zidane (Real Madrid) – 25 votes
៩. Josep Guardiola (Manchester City) – 11 votes
១០. Antonio Conte (Inter) – 9 votes


ប្រភព​ : UEFA.com