trollkhmer news

សម្រេចចិត្តទិញហើយ! ក្លិបកាំភ្លើងធំ Arsenal បង្ហាញមុខកីឡាករចំណូលថ្មីរបស់ខ្លួន លេងក្នុងតំណែងអ្នកចាំទី មានតម្លៃខ្លួនមិនក្រោមលានដុល្លារ

ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ០៩:១៨

សម្រេចចិត្តទិញហើយ! ក្លិបកាំភ្លើងធំ Arsenal បង្ហាញមុខកីឡាករចំណូលថ្មីរបស់ខ្លួន លេងក្នុងតំណែងអ្នកចាំទី មានតម្លៃខ្លួនមិនក្រោមលានដុល្លារ



អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានសម្រេចកិច្ចព្រមព្រៀង ផ្ទេរយកអ្នកចាំទីក្រុម Dijon កីឡាករ Runar Alex Runarsson ជាផ្លូវការ ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ


កីឡាករវ័យ ២៥ឆ្នាំ មកចូលរួមជាមួយ Arsenal ដើម្បីត្រៀមដោះដូរគ្នាជាមួយនឹងអ្នកចាំទីដៃទី កីឡាករ Bernd Leno ក៏ដូចមកជំនួសកន្លែងអ្នកចាំទី Emiliano Martinez ដែលផ្លាស់ទៅក្លិប Aston Villa


យ៉ាងណាមិញ ក្រោយបានមកចូលរួមជាមួយក្រុម លោក Mikel Arteta កីឡាករ Runar លើកឡើងពីចំំណាប់អារម្មណ៍របស់ខ្លួន យ៉ាងដូច្នេះថា៖ ខ្ញុំពិតជារីករាយ និងមានមោទកភាពខ្លាំងណាស់វាជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំនិងក្រុមគ្រួសារ។ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវខិតខំប្រឹងប្រែងខ្លាំង ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលបានឱកាសលេងបានច្រើនតាមតែអាចធ្វើបាន។


គួររម្លឹកដែរថា គិតត្រឹមទីផ្សារដោះដូររដូវក្ដៅនេះ ក្លិបកាំភ្លើងធំ Arsenal ទិញបានកីឡាករ ២រូបមកហើយ រួមមានខ្សែប្រយុទ្ធ Willian និង ខ្សែការពារ Gabriel Magalhaes


ប្រភព​ : yahoo! Sports