trollkhmer news

ព្រោះខ្វះកីឡាករទេ! Luke Shaw និយាយបែបនេះ ក្រោយ Man Utd ចាញ់ Crystal Palace

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៥:៣៧

ព្រោះខ្វះកីឡាករទេ! Luke Shaw និយាយបែបនេះ ក្រោយ Man Utd ចាញ់ Crystal Palace



បរទេស៖ បន្ទាប់ពីបរាជ័យក្រោមថ្វីដៃរបស់ Crystal Palace នាការប្រកួតបើកឆាករដូវកាលថ្មីរបស់ក្រុម Manchester United នោះ ខ្សែការពារឆ្វេងរបស់ក្រុម Manchester United កីឡាករ Luke Shaw បាននិយាយថា ក្រុម Manchester United ត្រូវតែទិញចូលកីឡាករបន្ថែម។ 


គួរឱ្យដឹងផងដែរថា ក្រុម Manchester United ទើបតែទិញបានកីឡាករ Donny van de Beek ពីក្រុម Ajax តែម្នាក់ប៉ុណ្ណោះ ស្របពេលដែលក្រុម Chelsea, Liverpool និង Tottenham ទិញបានកីឡាករជាច្រើនផងដែរ។



យ៉ាងណាមិញ យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាក្រុម Manchester United កំពុងចរចាជាមួយក្រុម Porto ដោយក្រុមចង់បានកីឡាករ Alex Telles មកពង្រឹងតំបន់ការពារហើយ Manchester United ក៏សង្ឃឹមថានឹងទិញបានកីឡាករ Jadon Sancho មុនទីផ្សារដោះដូរកីឡាករបិទផងដែរ៕



ប្រភព​ : ESPN