trollkhmer news

កំពុងចង់លក់ចេញផង! Bayern ត្រៀមដាក់សំណើទិញយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះពី Chelsea

ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៧:០៩

កំពុងចង់លក់ចេញផង! Bayern ត្រៀមដាក់សំណើទិញយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះពី Chelsea



បរទេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Bayern Munich កំពុងតែរៀបចំដាក់សំណើទិញយកខ្សែប្រយុទ្ធស្លាប Callum Hudson-Odoi ពីក្លិបតោខៀវ Chelsea នៅរដូវក្ដៅនេះ។ 


គួរឲ្យដឹងដែរថាកាលពីរដូវក្ដៅមុន Bayern Munich បានដាក់សំណើក្នុងចំនួនទឹកប្រាក់៤០លានផោន (ឬប្រមាណ៥២លានដុល្លារ) ម្តងរួចមកហើយដើម្បីទិញយកតារាវ័យ ១៩ឆ្នាំរូបនេះមករួមក្រុម ប៉ុន្តែត្រូវបានក្លិបលោក Frank Lampard បដិសេធ។ 


សម្រាប់រដូវក្ដៅនេះ ដោយសារតែការចំណាយទិញកីឡាករថ្លៃៗមករួមក្រុមច្រើន Chelsea ក៏កំពុងតែពិចារណាដាក់លក់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះចេញផងដែរ។ ក្នុងនោះក្លិបលោក Frank Lampard អាចនឹងឲ្យ Bayern Munich ខ្ចីជើងរូបគេទៅលេងនៅ Bundesliga មួយរដូវកាលសិន ទើបសម្រេចចិត្តលក់ផ្តាច់កុងត្រា។ 


ជាក់ស្តែងនៅក្នុងរដូវកាល២០១៩/២០ កន្លងមកនេះ Hudson-Odoi បង្ហាញខ្លួនបាន៣៥ប្រកួត ឲ្យ Chelsea ប៉ុន្តែភាគច្រើនចូលលេងជាកីឡាករបម្រុងប៉ុណ្ណោះ ដោយរកបាន៤គ្រាប់ និងបោះបាល់ឲ្យដៃគូបាន ៧លើកផងដែរ។


ដោយឡែកសម្រាប់ក្លិប Bayern Munich វិញ លោកគ្រូបង្វឹក Hansi Flick នៅតែចង់តារាវ័យក្មេងរូបនេះទៅរួមក្រុម បើទោះបីជាទើបតែទិញបានកីឡាករឆ្នើម Leroy Sane ពី Manchester City ក៏ដោយ៕


ប្រភព​ : Dailymail