trollkhmer news

ក្រោយ Klopp រិះគន់រឿង Chelsea ចាយលុយច្រើនទិញកីឡាករ ឥឡូវនេះ Lampard ចេញមកឆ្លើយតបវិញថា...

ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៦:៥០

ក្រោយ Klopp រិះគន់រឿង Chelsea ចាយលុយច្រើនទិញកីឡាករ ឥឡូវនេះ Lampard ចេញមកឆ្លើយតបវិញថា...



អង់គ្លេស៖ នៅប៉ុន្មានថ្ងៃមុននេះគ្រូបង្វឹករបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បានចេញមករិះគន់ក្លិបតោខៀវ Chelsea ជុំវិញការចំណាយលុយច្រើនទិញយកកីឡាករល្អៗមករួមក្រុមនៅរដូវក្ដៅនេះ។ 


ដោយឡែកថ្មីៗនេះគ្រូបង្វឹកក្លិប Chelsea លោក Frank Lampard បានចេញមកឆ្លើយតបលើរឿងនេះថា៖ យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថានៅប៉ុន្មានរដូវកាលចុងក្រោយនេះ Liverpool បានចំណាយទុនមិនតិចនោះទេក្នុងការទិញកីឡាករថ្លៃៗទៅរួមក្រុម ដូចជាកីឡាករ Virgil Van Dijk, Alisson Becker, Fabinho, Naby Keita, Sadio Mane និង Mo Salah ជាដើម។ ដូចច្នេះពាក្យរិះគន់របស់ Klopp ជុំវិញរឿងដែល Chelsea ចំណាយទុនច្រើនទិញកីឡាករនៅរដូវក្ដៅនេះ ជាអ្វីដែលលោកមិនគួរនិយាយនោះទេ ព្រោះអាចនឹងជាន់ដានខ្លួនឯង។


នៅក្នុងរដូវកាលមុននេះ ក្លិបរបស់យើងត្រូវបានពិន័យមិនឲ្យទិញកីឡាករចំណូលថ្មី ទើបធ្វើឲ្យយើងខិតខំស្វះស្វែងទិញនៅរដូវក្ដៅនេះ។ ជាក់ស្តែងបច្ចុប្បន្ននេះ ក្លិបដែលអាចឈ្នះពានរង្វាន់ធំៗបាន តែងតែចំណាយលុយធំដើម្បីទិញកីឡាករល្អៗដែលអាចមកជួយនៅចន្លោះប្រហោងរបស់ក្រុមបាន៕


ប្រភព​ : The Sun