trollkhmer news

តម្លៃសមរម្យ! Liverpool ដាក់តម្លៃខ្លួនអោយកីឡាករសំណាងម្នាក់នេះត្រឹម១៤លានប៉ុណ្ណោះ

ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៤:៤៥

តម្លៃសមរម្យ! Liverpool ដាក់តម្លៃខ្លួនអោយកីឡាករសំណាងម្នាក់នេះត្រឹម១៤លានប៉ុណ្ណោះ



បរទេស៖ ខ្សែប្រយុទ្ធ Divock Origi នៅតែស្ថិតក្នុងបញ្ជីកីឡាករបម្រុងរបស់លោកគ្រូបង្វឹក Jurgen Klopp ដដែល បើទោះបីជាតារានាំសំណាងរូបនេះដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យ Liverpool ឈ្នះពាន​ UEFA Champions League រដូវកាល​ ២០១៨/១៩ ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ Liverpool ក៏កំពុងតែមានគម្រោងលក់រូបគេចេញនៅក្នុងរដូវក្ដៅនេះផងដែរ។


ហើយបើតាមលោក Ekrem Konur ដែលអ្នកកាសែតដ៏ល្បីម្នាក់របស់ប្រទេសតួកគីបានឲ្យដឹងថាក្លិបលោក Jurgen Klopp ទាមទារតម្លៃខ្លួន Origi ត្រឹមតែ១៤លានផោនប៉ុណ្ណោះ (ឬប្រមាណ១៨លានដុល្លារ) ប្រសិនបើមានក្លិបណាមួយចង់បានរូបគេទៅរួមក្រុមនោះ។


លើសពីនេះលោកក៏បានលើកឡើងទៀតថាក្លិប Fanerbache របស់តួកគីកំពុងតែមានប្រៀបជាងគេក្នុងការទិញយកកីឡាករវ័យ ២៥ឆ្នាំរូបនេះចេញពីទឹកដី Anfield ។ ក្រៅពី Fanarbache នៅមានក្លិបមួយចំនួនទៀតកំពុងតែចូលប្រជែង រួមមានក្លិប Aston Villa, Newcastle United, Brighton និង Fullham ជាដើម៕


ប្រភព​ : sportsmole