trollkhmer news

Lampard សារភាព​ត្រង់​ៗ​ថា មិន​ដែល​ចង់​ឃើញ​ Chelsea ជា​ក្លិប​ថ្នាល​យុវជន​ទេ

ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៤:៣២

Lampard សារភាព​ត្រង់​ៗ​ថា មិន​ដែល​ចង់​ឃើញ​ Chelsea ជា​ក្លិប​ថ្នាល​យុវជន​ទេ



គ្រូ​បង្គោល​ក្លិប Chelsea លោក Frank Lampard បាន​និយាយ​ប្រាប់​សារព័ត៌មាន Sky Sports ថា លោក​មិន​ដែល​មាន​បំណង​ប្រែ​ក្លាយ​តោ​ខៀវ​ឲ្យ​ទៅ​ជា​ក្លិប​ថ្នាល​យុវជន​ទេ។


លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​ចូលចិត្ត​បណ្ដុះបណ្ដាល​ក្មេងៗ​ណាស់​ឆ្នាំ​មុន តែ​ខ្ញុំ​មិន​មាន​បំណង​ប្រែ​ក្លាយ​ក្លិប​នេះ​ជា​ក្លិប​ថ្នាល​យុវជន​ទេ។ រឿង​វា​ល្អ​ណាស់ តែ​ល្អ​បាន​ ៥នាទី​ដំបូង​ប៉ុណ្ណោះ បន្ទាប់​មាន​លេច​សំណួរ​ថា យើង​អាច​ឈ្នះ​ប្រកួត​បាន​អត់ " ។


លោក​បាន​បន្ត​ថា៖ " ជាមួយ​នឹង​លំហូរ​ចូល​កីឡាករ​ថ្មីៗ យើង​ឃើញ​ស្រាប់​ហើយ​នូវ​លទ្ធផល​នៅ​លើ​ទីលាន។ ខ្ញុំ​ជា​អ្នក​គាំទ្រ Chelsea ម្នាក់​ដែរ ហើយ​អ្នក​គាំទ្រ​ក្លិប​នេះ​គួរ​តែ​សប្បាយ​ចិត្ត​ទៅ​ ពេល​ឃើញ​កីឡាករ​ ដែល​យើង​ទិញ​ចូល​មក។ វា​នឹង​ធ្វើ​ឲ្យ​យើង​ជោគជ័យ​នៅ Premier League '' ។


គួរ​បញ្ជាក់​ផង​ដែរ​ថា Chelsea បាន​ចំណាយ​ទឹកប្រាក់​ច្រើន​ជាង ២០០លាន​ដុល្លារ​ហើយ ក្នុង​ការ​ទិញ​ចូល​កីឡាករ​ថ្មី​សម្រាប់​រដូវកាល ២០/២១​នេះ៕


ប្រភព​ : Sky Sports