trollkhmer news

"ស្នេហាវេទមន្ត" ខ្សែភាពយន្តភាគខ្មែរថ្មី របស់ CTN ដែលនឹងចូលខ្លួនមកបំពេចំណីចក្ខុទស្សនិកជនគ្រប់គ្នា

ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១០:៥២

"ស្នេហាវេទមន្ត" ខ្សែភាពយន្តភាគខ្មែរថ្មី របស់ CTN ដែលនឹងចូលខ្លួនមកបំពេចំណីចក្ខុទស្សនិកជនគ្រប់គ្នា

កាលពីម្សិលមិញនេះ ស្ថានីយទូរទស្សន៍ CTN ទើបតែបញ្ចេញនូវវីដេអូខ្លីថ្មីមួយ ដែលបង្ហាញអំពីខ្សែភាពយន្តភាគខ្មែរថ្មី មានចំណងជើងថា  "ស្នេហាវេទមន្ត"។ 

បើតាមការបង្ហោះនោះផងដែរ គឺថារឿងភាគមួយនេះ នឹងធ្វើការចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរឿងភាគបុរាណខ្មែរ "ទេពធីតាព្កុលមាស"។ នៅក្នុងខ្សែភាពយន្តមួយនេះ មានការចូលរួមសម្តែងពីតួសម្តែងល្បីៗ ដែលទស្សនិកជនគ្រប់គ្នាធ្លាប់បានស្គាល់ជាច្រើនដូចជា អ្នកនាង សារាយ សក្កណា លោក ប៉ែន ចំរ៉ុង អ្នកនាង ខ្ញុង លោក BIG និងតារាសម្តែងជាច្រើនរូបទៀតផងដែរ។

នៅពេលនឹកឃើញដល់ចំណងជើង ទស្សនិកជនប្រហែលជាមានការងឿងឆ្ងល់ហើយមែនទេ? "ស្នេហាវេទមន្ត" តើជាស្នេហាយ៉ាងម៉េចទៅ?  ចុះចំណែកឯ វេទមន្តវិញ តើពិសេសយ៉ាងណានោះ? តោះ បើចង់ដឹងច្បាស់ ចូលទស្សនាវីដេអូខ្លីនៃរឿងភាគមួយនេះ តាមរយៈវីដេអូខាងក្រោមទាំងអស់គ្នា៖