trollkhmer news

ចូលរួមត្រេកអរ! ស្ថាប័ន CONMEBOL អនុញ្ញាតឱ្យ Messi អាចចូលរួមក្នុងការប្រកួតវគ្គជម្រុះ World Cup ឡើងវិញហើយ

ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៤:១៥

ចូលរួមត្រេកអរ! ស្ថាប័ន CONMEBOL អនុញ្ញាតឱ្យ Messi អាចចូលរួមក្នុងការប្រកួតវគ្គជម្រុះ World Cup ឡើងវិញហើយ



អាហ្សង់ទីន៖ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ថាកីឡាករ Lionel Messi នឹងទទួលបានសិទ្ធិក្នុងការចូលរួមប្រកួតក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២ តទល់នឹងជម្រើសជាតិប្រទេសអេក្វាទ័រនៅខែក្រោយនេះ បន្ទាប់ពីការព្យួរខ្សែប្រយុទ្ធរូបនេះត្រូវបានគេចាត់ទុកថាលែងមានសុពលភាព។


កីឡាករ Messi ទទួលរងការហាមឃាត់មួយប្រកួតសម្រាប់ការទាស់ទែងគ្នាជាមួយកីឡាករ Gary Medel របស់ជម្រើសជាតិប្រទេស Chile ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខក្នុងពានរង្វាន់ Copa America កាលពីខែកក្កដាឆ្នាំមុនដែលអាហ្សង់ទីនឈ្នះ ២-១



ស្ថាប័ន CONMEBOL បាននិយាយថាលក្ខន្តិកៈនៃដែនកំណត់បានបញ្ចប់បន្ទាប់ពីកន្លងផុតទៅរយៈពេលមួយឆ្នាំ ដែលមានន័យថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះអាចនឹងចូលរួមការប្រកួតនៅ La Bombonera ក្នុងទីក្រុង Buenos Aires នៅថ្ងៃទី ខែតុលា។ ក្រុមជម្រើសជាតិអាហ្សង់ទីនក៏នឹងធ្វើទស្សនកិច្ចនៅ Bolivia សម្រាប់វគ្គជម្រុះមួយផ្សេងទៀតនៅ ថ្ងៃបន្ទាប់ផងដែរ។


ស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំតំបន់បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន (AFA) លោក Claudio Tapia បានផ្ញើសំណួរទៅ CONMEBOL អំពីការព្យួរប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Lionel Messi” ។


លោក Alejandro Domingo ប្រធានស្ថាប័ន CONMEBOL បានបញ្ជាក់ថា“ បន្ទាប់ពីការបញ្ចប់ រយៈពេលមួយឆ្នាំ ឥឡូវនេះការព្យួរនេះបានផុតកំណត់ហើយ ដូច្នេះប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីនអាចចូលរួមការប្រកួតបន្ទាប់បាន” ។


គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ FIFA World Cup លើកក្រោយនឹងត្រូវប្រកួតនៅប្រទេសកាតាចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២២




ប្រភព​ : Legit