trollkhmer news

“ទូរស័ព្ទប្រាប់ផង” រឿងពិតរបស់លោក សាន ផានិត

ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ០៩:៣៩

“ទូរស័ព្ទប្រាប់ផង” រឿងពិតរបស់លោក សាន ផានិត

កម្សាន្ត៖ “ទូរស័ព្ទប្រាប់ផង” គ្រាន់តែបានលឺចំណងជើងបទចម្រៀងនេះ ធ្វើឱ្យប្រិយមិត្តនឹកស្រមៃ ទៅអតីតកាលប្រមាណ២០ឆ្នាំមុនដែលបានកន្លងផុតទៅ តែហាក់បីដូចមូយប៉ព្រេចភ្នែក ពេលនោះ បទនេះទទួលបានភាពគាំទ្រល្បីល្បាញ ពីសំណាក់យុវវ័យយ៉ាងខ្លាំង តែងតែស្រែកច្រៀង មិនថាតាមជនបទស្រុកស្រែ ឬទីក្រុង នោះទេ។

ឥឡូវឆ្នាំ២០២០នេះ នាមជាម្ចាស់បទចម្រៀង និងលាយឡំដោយអត្ថន័យរឿងប្រវត្តិស្នេហាខ្លួនឯងពិតផងនោះ តារាចម្រៀងជើងចាស់ លោក សាន ផានិត បានចេញខ្លួនមកបង្ហើសំនៀងសារជាថ្មី នៅកម្មវិធី MYTV Play របស់ស្ថានីយ៍ទូរទស្សន៍ MYTV បែបទម្រង់ Acoustic គ្រប់ដណ្តប់ទេសភាពធម្មជាតិពិតៗ។



ទោះបីកន្លងទៅច្រើនឆ្នាំយ៉ាងណាក៏ដោយចុះ លោក សាន ផានិត នៅតែរក្សាទឹកដមស្រទន់ ទំនុកច្រៀងមនោសញ្ជេតនាយ៉ាងជ្រៅទៅលើបទចម្រៀងខ្លួន ធ្វើឱ្យប្រិយមិត្តពេញចិត្តកោតសរសើរមិនដាច់ ពីមាត់ ពីកម្មវិធី MYTV Play។ 

ដូចនេះ ទស្សនិកជន សូមទស្សនាកម្មវិធី MYTV Play ជារៀងរាល់ថ្ងៃ នៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ MYTV  និងលើបណ្តាញសង្គមហ្វេសបុកផេក “MYTV Play” និង Channel Youtube: MYTV Play ផងដែរ នឹងទទួលអារម្មណ៍ថ្មី ស្រស់ស្រាយជាមួយតារាចម្រៀងជាIdol ក្នុងដួងចិត្ត ជាច្រើនរូបទៀត។