trollkhmer news

MYTV Play ជួបជាមួយIdol ក្នុងដួងចិត្តរបស់ប្រិយមិត្ត

ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៦:០៤

MYTV Play ជួបជាមួយIdol ក្នុងដួងចិត្តរបស់ប្រិយមិត្ត

MYTV Play គឺជាកម្មវិធីតន្ត្រីកម្សាន្តទាក់ទាញអារម្មណ៍ទស្សនិកជនឱ្យត្រឡប់ទៅរកអតីតកាលជាមួយនឹងបទចម្រៀងល្បីៗដែលស្តាប់មិនចេះជិនណាយ រហូតមកដល់ពេលនេះ នៅតែដក់ជាប់ក្នុង ក្រអៅបេះដូងរបស់ប្រិយមិត្ត។



ឆាប់់ៗនេះ បទចម្រៀងចាស់ៗល្បីៗទាំងនោះ នឹងមកកំដរប្រិយមិត្ត អមដោយសំឡេងឧបករណ៍តន្ត្រី និងច្រៀងផ្ទាល់សារជាថ្មី ដោយម្ចាស់សំនៀងដើម ដែលជាតារាក្នុងដួងចិត្ត ហើយបណ្តែតមនោសញ្ជេតនានឹកស្រមៃ រំលឹកអនុស្សាវរីយ៍ដែលបានកន្លងផុតទៅជាមួយបទចម្រៀង។



MYTV Play នឹងនាំអារម្មណ៍ទស្សនិកជននឹករលឹកទៅដល់់ស្រមោលអតីតកាល ជាមួយចម្រៀងដែលខ្លួនស្រឡាញ់ពេញ ចាំទំនុក និងបទភ្លេង ហើយច្រៀងលេងកម្សាន្តរំសាយអារម្មណ៍គ្រប់ទីកន្លែងជាមួយបទចម្រៀងនោះ ជាពិសេសយើងបង្ហាញទីតាំងដ៍ស្រស់បំព្រងតាមតំបន់ទេសចរណ៍នានានៃព្រះរាជាណាចក្រកម្ពុជា មាននៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ MYTV និងលើបណ្តាញសង្គមហ្វេសបុកផេក “MYTV Play” និង Channel Youtube: MYTV Play ផងដែរ នេះ។