trollkhmer news

មកដល់ទៀតហើយ រឿង “បេសកកម្មប្រមាញ់ឧក្រិដ្ឋជន” មាននៅ MYTV

ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៥:៣៧

មកដល់ទៀតហើយ រឿង “បេសកកម្មប្រមាញ់ឧក្រិដ្ឋជន” មាននៅ MYTV

ភ្នំពេញ៖ ថ្ងៃស្អែកនេះ ទស្សនិកជននឹងបានទស្សនាភាពយន្តថ្មី រឿង “បេសកកម្មប្រមាញ់ឧក្រិដ្ឋជន” ជាភាពយន្តភាគថៃល្បី ដែលជាសាច់រឿងជក់ចិត្ត ដិតអារម្មណ៍ តាមដានយុទ្ធសាស្ត្រស្រាវជ្រាវ ស្វែករកការពិត បែបស៊ើបអង្កេត ប្រទាក់ក្រឡាគ្នា តាមប្រមាញ់ជនខ្មៅងងឹតក្នុងសង្គម។



លើសពីនេះទៀត រឿងនេះនឹងបង្ហាញ់ពីឥទ្ធិពលអំណាច របស់អភិជនមានជម្លោះនឹងគ្នា ព្រោះតែផលប្រយោជន៍ វាយបក់ប្រហារគ្នាឥតត្រាប្រណី បានក្លាយជារឿងក្តីតជាប់ជាគំនុំ សងសឹករហូតដល់កូន ពុះពារស្វែងរកភស្តុតាង ដើម្បីបកស្បែកមុខជនទុច្ចរិត ក្រោមសំណាញ់ច្បាប់។ 



ដូចនេះ ថាតើ រឿង “បេសកកម្មប្រមាញ់ឧក្រិដ្ឋជន” មានឈុតឆាកជក់ចិត្តយ៉ាងណានោះ សូមរង់ចាំទស្សនាចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១ ព្រឹក ខាងមុខនេះតទៅ នៅលើកញ្ចក់ទូរទស្សន៍ MYTV នឹងការឡាយលើផេកផ្លូវការ Drama MYTV ផងដែរ៕