trollkhmer news

ចំណាត់ថ្នាក់ទាំង៥នៃក្លិបដែលអាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងមួយរដូវកាលនៅពានរង្វាន់ Champion League កន្លងមក

ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ០៩:១៨

ចំណាត់ថ្នាក់ទាំង៥នៃក្លិបដែលអាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងមួយរដូវកាលនៅពានរង្វាន់ Champion League កន្លងមក



អឺរ៉ុប៖ បន្ទាប់ពីយកឈ្នះក្លិប Barcelona ក្នុងលទ្ធផល ទល់នឹង និងឈ្នះ Lyon ក្នុងលទ្ធផល ទល់នឹង រួចមក ក្លិប Bayern Munich បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនមួយ សម្រាប់ការរកគ្រាប់បាល់បានច្រើន ក្នុងមួយរដូវកាលនៅពានរង្វាន់ UEFA Champions League បើធៀបទៅនឹងរដូវកាលមុនៗរបស់ពួកគេ។


យ៉ាងណាក្ដីចំនួនគ្រាប់បាល់ដ៏ច្រើនរបស់ពួកគេក្នុងរដូវ​កាលនេះ នៅមិនទាន់អាចបំបែកកំណត់ត្រារបស់ Barcelona ដែលជាក្លិបអាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងមួយរដូវកាលនៅ UCL បាននៅឡើយទេ។ ហើយខាងក្រោមនេះជាចំណាត់ថ្នាក់ទាំង នៃក្លិបដែលអាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងមួយរដូវកាលនៅពានរង្វាន់មួយនេះកន្លងមក៖ 

៥. ក្លិប Real Madrid រដូវកាល២០១៦/១៧ រកបាន ៣៦គ្រាប់ក្នុងការប្រកួត១៣លើក


៤. ក្លិប Liverpool រដូវកាល២០១៧/១៨ រកបាន ៤១គ្រាប់ក្នុងការប្រកួត១៣លើក


៣. ក្លិប Real Madrid រដូវកាល២០១៣/១៤ រកបាន ៤១គ្រាប់ក្នុងការប្រកួត១៣លើក


២. ក្លិប Bayern Munich រដូវកាល២០១៩/២០ រកបាន ៤៣គ្រាប់ក្នុងការប្រកួត១១លើក


១. ក្លិប Barcelona រដូវកាល១៩៩៩/២០០០ រកបាន ៤៥គ្រាប់ក្នុងការប្រកួត១៦លើក៕ 




ប្រភព​ : UEFA.com