trollkhmer news

ផ្ទុះ​ផ្កា​ភ្លើង​កណ្ដាល​ទីក្រុង​ប៉ារីស បន្ទាប់​ពីក្រុម PSG ចាញ់ក្រុម Bayern Munich វគ្គ​ផ្ដាច់ព្រ័ត្រ Champion League

ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៧:១៦

ផ្ទុះ​ផ្កា​ភ្លើង​កណ្ដាល​ទីក្រុង​ប៉ារីស បន្ទាប់​ពីក្រុម PSG ចាញ់ក្រុម Bayern Munich វគ្គ​ផ្ដាច់ព្រ័ត្រ Champion League



អ្នក​គាំទ្រ​​របស់ PSG បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​ក្នុង​ទីក្រុង​ប៉ារីស បន្ទាប់​ពី​ក្លិប​បាន​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ដោយ​សារ Bayern Munich


ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​ដំបង ត្រូវ​បាន​ប្រើ​ដោយ​ប៉ូលិស​របស់​បារាំង​ទៅ​លើ​អ្នក​គាំទ្រ​បាល់ទាត់​រាប់​ពាន់​អ្នក​នៅ​ឯ​ផ្លូវ​ Champs Elysees។ ការ​ប៉ះ​ទង្គិច​នេះ​កើត​ឡើង បន្ទាប់​ពី PSG បាន​ចាញ់​​ក្រុម​របស់​អាល្លឺម៉ង់ Bayern ១-០ វគ្គ​ផ្ដាច់ព្រ័ត្រ UCL​ ក្នុង​ទីក្រុង Lisbon


ត្បិត​តែ​ប៉ារីស​​ក្លាយ​ជា​តំបន់​ភ្លើង​ក្រហម​នៃ​វីរុស​កូរ៉ូណា ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​បាន​ណាត់​ជួបជុំ​គ្នា​ពេញ​ផ្លូវ Champs Elysees និង​ជុំវិញ​កីឡដ្ឋាន Parc de Princes។ រូបភាព​បាន​បង្ហាញ​ប៉ូលិស​​បាន​ប៉ះ​ទង្គិច​ជាមួយ​អ្នក​គាំទ្រ ដោយ​ពួក​គេ​បាន​​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​ហ្វូង​​អ្នក​គាំទ្រ។ ភ្លើង​បាន​ឆាប់ឆេះ​​និង​ទ្រព្យសម្បត្តិ​បាន​បំផ្លាញ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស។


ក្រុម​អ្នក​គាំទ្រ​មួយ​ក្រុម​ថត​ចាប់​បាន​ដោយ​កាមេរ៉ា​​នៃ​សកម្មភាព​របស់​ពួក​គេ​ចូល​លួច​គ្រឿង​អលង្ការ​នៅ​ហាង​មួយ​កន្លែង ក្រោយ​បង្អួច​ត្រូវ​បាន​បំបែក។ អ្នក​គាំទ្រ​ក៏​បាន​ឡើង​ជាន់​​និង​ដុត​កម្ទេច​រថយន្ត​មួយ​ចំនួន​ផង​ដែរ៕ ​​



ប្រភព​ : The Sun