trollkhmer news

ចិត្តជាអ្នកកីឡា! មកមើល Neymar និង Mbappe និយាយអ្វីខ្លះក្រោយចាញ់ Bayern Munich យប់មិញ

ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១១:២២

ចិត្តជាអ្នកកីឡា! មកមើល Neymar និង Mbappe និយាយអ្វីខ្លះក្រោយចាញ់ Bayern Munich យប់មិញ



អឺរ៉ុប៖ ខ្សែប្រយុទ្ធជួរមុខទាំងពីររបស់ក្លិប Paris Saint-Germain  កីឡាករ Neymar និង Mbappe បានចេញមកផ្ញើរសារអបអរសាទរនៅលើបណ្តាញសង្គមដល់ក្លិប Bayern Munich ដែលបានក្លាយជាម្ចាស់ពាន UEFA Champions League រដូវកាលនេះ។ 


PSG បានបំបែកកំណត់ត្រារបស់ខ្លួនដែលអាចឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ប៉ុន្តែ Neymar និង Mbappe មិនអាចជួយឲ្យក្លិបឈ្នះពានមួយនេះបានឡើយ។ គួរឲ្យដឹងថាកីឡាករទាំងពីរនេះមានឱកាសរកគ្រាប់បាល់ឲ្យ PSG ជាច្រើនលើកប៉ុន្តែត្រូវបានបដិសេធដោយថ្វីដៃអ្នកចាំទីឆ្នើម Manuel Neuer


ជាមួយគ្នានេះរូបគេទាំងពីរក៏បានសរសេរនៅលើគណនី Twitter របស់ពួកគេថា៖  កីឡាករ Neymar៖ កីឡាតែងតែមានចាញ់និងឈ្នះ យើងខិតខំព្យាយាមអស់ពីសមត្ថភាពហើយ។ អរគុណដល់អ្នកគាំទ្ររបស់យើងទាំងអស់គ្នា ហើយក៏អបអរសាទរដល់ក្លិប Bayern Munich ផងដែរ។ 

  

កីឡាករ Mbappe៖ យើងពិតជាមានការខកចិត្តជាខ្លាំងដែលមិនអាចបញ្ចប់រដូវកាលជាមួយពានដ៏ធំមួយនេះ ប៉ុន្តែជីវិតយើងមិនអាចឈ្នះបានរហូតនោះទេ យើងបានប្រយុទ្ធអស់ពីកម្លាំងកាយចិត្តហើយ។ អបអរសាទរដល់ក្លិប Bayern Munich ហើយក៏អរគុណធំៗដល់អ្នកគាំទ្ររបស់យើងទាំងអស់គ្នា។  


ប្រភព​ : Goal.com