trollkhmer news

កីឡាករ Coman និយាយ​​ពី​អារម្មណ៍​ពិត ក្រោយ​ទាត់​ចូល PSG ដែល​ជា​ក្លិប​បានបណ្ដុះ​ខ្លួន​ក្នុង​បាល់ទាត់

ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១០:៥១

កីឡាករ Coman និយាយ​​ពី​អារម្មណ៍​ពិត ក្រោយ​ទាត់​ចូល PSG ដែល​ជា​ក្លិប​បានបណ្ដុះ​ខ្លួន​ក្នុង​បាល់ទាត់



វីរបុរស​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League របស់​ Bayern Munich កីឡាករ Kingsley Coman បាន​និយាយ​ថា គេ​មាន​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​ទេ​សម្រាប់​ក្លិប PSG បន្ទាប់​ពី​គេ​រក​បាន​គ្រាប់​ជ័យជម្នះ​លើ​ពួក​គេ។



ការ​តែត​បាល់​បញ្ចូល​ទី​​នៅ​វគ្គ​ទី​ពីរ​​តែ​មួយ​គ្រាប់​គត់​របស់​កីឡាករ​សញ្ជាតិ​បារាំង ក្រោយ​មាន​ការ​បញ្ជូន​ពី Joshua Kimmich គ្រប់គ្រាន់​ឲ្យ Bayern យក​ឈ្នះ ១-០ ក្នុង​ទីក្រុង Lisbon និង​លើក​ពាន​៣ ​ក្នុង​រដូវ​កាល​២០១៩-២០។ រំឭក​ថា Coman បាន​ចូលរួម​ជាមួយ​យុវជន​របស់ PSG នៅ​អាយុ​៨​ឆ្នាំ និង​បង្ហាញ​​ខ្លួន​អាជីព​ដំបូង​ឲ្យ​ក្លឹប​នៅ​អាយុ​១៦​ឆ្នាំ។ ទោះជាយ៉ាណាក៏ដោយ PSG បាន​លក់ Coman ទៅ​ឲ្យ Juventus បន្ទាប់​មក​គេ​បាន​ចំណាយ​ពេល​ ៥​ឆ្នាំ​នៅ​ជាមួយ Bayern


ប៉ុន្តែ​និយាយ​ជាមួយ​សារព័ត៌មាន​បារាំង​​ក្រោយ​ជួយ​ជើង​ឯក Bundesliga ឈ្នះ​ពាន UCL ជា​លើក​ទី​ កីឡាករ​វ័យ​ ២៤​ឆ្នាំ​​បាន​និយាយ​​ពាក្យ​ពិតថា គេ​ពិត​ជា​មាន​អារម្មណ៍​សុំទោស​ទៅ​កាន់​ PSG ​ជា​ក្លិប​តំណាង​ឲ្យ​ទីក្រុង​ប៉ារីស​ ដែល​ជា​កន្លែង​កំណើត​របស់​គេ។ ការ​ឈ្នះ​ពាន​គឺ​រីករាយ ប៉ុន្តែ​ក្នុង​នោះ​ក៏​ឈឺផ្សា​ផង​ដែរ​សម្រាប់ PSG


ប្រភព​ : Dailymail