trollkhmer news

ក្លិប PSG ទំនងបណ្ដេញគ្រូបង្វឹកចោលទៀតហើយ ក្រោយចាញ់វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​​យប់មិញ​នេះ​

ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ០៩:៣៤

ក្លិប PSG ទំនងបណ្ដេញគ្រូបង្វឹកចោលទៀតហើយ ក្រោយចាញ់វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​​យប់មិញ​នេះ​



​ក្រុម PSG ​ទំនង​ជា​ដក​លោក Thomas Tuchel ​ចោល​ហើយ ​ក្រោយ​ពី​បរាជ័យ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​នៅ​យប់មិញ​នេះ​។


​ក្រុម Bayern Munich ​បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់ UEFA Champions League ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ PSG ​ក្នុង​លទ្ធផល ​១-០ ​នៅ​យប់មិញ​នេះ​។ ​ការ​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ត្បិត​អី​ក្រុម​មាន​ឱកាស​ច្រើន​ដែរ ​តែ​មិន​អាច​សម្រេច​គោលដៅ​ធំ ​យក​ពាន​រង្វាន់ UCL ​បាន​នៅ​រដូវ​កាល​នេះ។


​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​មាន​ដំណឹង​ថា​ថ្នាក់​ដឹក​នាំ​ក្រុម​អ្នក​មាន​បារាំង ​កំពុង​ពិចារណា​ដក​អ្នក​ចាត់ការ Tuchel ​ចោល​ហើយ។ ​ដោយ​ពួកគេ​មើល​ឃើញ​លោក Massimilano Allegri ​អតីត​គ្រូ​របស់ Juventus ​ដែល​កំពុង​ទំនេរ​នោះ​ថា​សក្ដិសម​មក​ដឹក​នាំ​ក្រុម​បន្ដ​នៅ​រដូវ​កាល​ថ្មី។ ​សូម​បញ្ជាក់​ថា PSG ​ចំណាយ​ប្រាក់​រាប់​រយ​លាន​ដុល្លារ ដើម្បី​តែ​គោលដៅ UCL ​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​ពាន​ក្នុង​ស្រុក​វិញ ​លើក​រាល់​ឆ្នាំ​ទៅ​ហើយ៕



ប្រភព​ : Dailymail