trollkhmer news

Neymar បាន​ត្រឹម​តែស្រក់​ទឹក​ភ្នែក​ ក្រោយ​ចាញ់ Bayern Munich ក្នុង​ទី​ក្រុង Lisbon កាល​ពី​យប់​មិញវគ្គផ្តាច់ព្រ័ត្រ Champion League (វីដេអូ)

ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ០៨:៥០

Neymar បាន​ត្រឹម​តែស្រក់​ទឹក​ភ្នែក​ ក្រោយ​ចាញ់ Bayern Munich ក្នុង​ទី​ក្រុង Lisbon កាល​ពី​យប់​មិញវគ្គផ្តាច់ព្រ័ត្រ Champion League (វីដេអូ)



Neymar បាន​ត្រឹម​អង្គុយ​សោកស្ដាយ​ហូរ​ទឹក​ភ្នែក បន្ទាប់​ Bayern Munich យក​ឈ្នះ Paris St-Germain លើក​ពាន Champions League ជា​លើក​ទី​ ក្នុង​ទី​ក្រុង Lisbon កាល​ពី​យប់​មិញ។



ការ​ប្រកួត​ដ៏​តានតឹង​រវាង​ក្រុម​ទាំង​​មាន​គ្រាប់​បាល់​កើត​ឡើង​តែ​មួយ​គ្រាប់​គត់ សម្រេច​ទី​ដោយ Kingsley Coman តែត​មួយ​ក្បាល​ចូល​ឡើង​ស្អាត​នៅ​នាទី​៥៩ ។ មួយ​គ្រាប់​នេះ​​បាន​បន្សល់​ទុក​រហូត​ដល់​ចប់​ការ​ប្រកួត​ ធ្វើ​ឲ្យ Bayern ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​


នេះ​ជា​ការ​ប្រកួត​ឈឺ​ចាប់​ខ្លាំង​បំផុត​មួយ​សម្រាប់ PSG ព្រោះ​វា​ជា​លើក​ដំបូង​ដែល​ពួក​គេ​​បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។ អ្វី​ដែល​កាន់​តែ​មិន​សប្បាយ​ចិត្ត​ទៀត​នោះ Kingsley Coman ដែល​ជា​អ្នក​រក​គ្រាប់​ឲ្យ Bayern គឺ​ជា​អតីត​កីឡាករ​កើត​ចេញ​ពី​យុវជន​របស់ PSG តែ​ម្ដង។ ចប់​ការ​ប្រកួត​នេះ​កីឡាករ​របស់ PSG ម្នាក់​ៗ​បាន​អង្គុយ​សោកស្ដាយ ជា​ពិសេស Neymar បាន​ស្រក់​ទឹក​ភ្នែក​​ដោយ​មិន​ដឹង​ខ្លួន៕ ​



ប្រភព​ : BBC