trollkhmer news

បានមែនដឹងតែកប់ហើយ! PSG កំពុងរៀបគម្រោង ផ្ទេរយកខ្សែបម្រើឆ្នើមនៅ Premier League ម្នាក់នេះ

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៧:១៤

បានមែនដឹងតែកប់ហើយ! PSG កំពុងរៀបគម្រោង ផ្ទេរយកខ្សែបម្រើឆ្នើមនៅ Premier League ម្នាក់នេះ



បារាំង៖ ក្លិបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាចូលប្រជែងជាមួយក្លិបផ្សេងៗទៀត តាមទិញខ្សែបម្រើវ័យក្មេងក្រុមកាំភ្លើងធំ Arsenal កីឡាករ Matteo Guendouzi


Guendouzi មិនទាន់បានចូលលេងម្ដងនៅឡើយទេ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា មក ក្រោយខ្សែបម្រើរូបនេះ បញ្ចេញកាយវិការមិនសមរម្យទៅលើខ្សែប្រយុទ្ធ Neal Maupay កំឡុងពេល Arsenal ប្រកួតចាញ់ក្រុម​ Brighton ធ្វើឲ្យអ្នកចាត់ការទូទៅលោក Mikel Arteta ខឹងសម្បារ ។


មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់​ FA Cup ដែល Arsenal ផ្ដួល Chelsea កាលពីថ្ងៃសៅរ៍ ពីរសប្ដាហ៍មុន ​ក៏មិនឃើញមានវត្តមានរបស់ Guendouzi ផងដែរ ដូច្នេះមានន័យថា រដូវក្ដៅនេះ ទំន​ងដល់ពេល ដែលគេត្រូវចាកចេញហើយ បន្ទាប់ពីចំណាយពេលអស់២ឆ្នាំនៅកីឡដ្ឋាន Emirates


ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Football London ក្លិប PSG មានគម្រោងចង់សាងយក ខ្សែបម្រើវ័យ២១ឆ្នាំ ពី Arsenal។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបានបន្ថែមទៀតថា ក្លិបយក្សបារាំង ទំនងត្រូវជួបគូប្រជែងចំនួនតួយ៉ាងក្លិប Juventus និង Barcelona ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើអនាគតរបស់ Guendouzi ជាមួយក្លិបផងដែរ។ គួររម្លឹកផងដែរថា Guendouzi បានផ្លាស់ពីក្លិប Lorient មកកាន់ ​Arsenal កាលពីឆ្នាំ២០១៨។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនបាន៨២ប្រកួតឲ្យក្រុមកាំភ្លើងធំ៕


ប្រភព​ : AF