trollkhmer news

Man Utd បង្វែររ៉ាដាទៅរកខ្សែប្រយុទ្ធស្លាបរបស់ Juventus ម្នាក់នេះវិញ បន្ទាប់ពីហួសថ្ងៃកំណត់ជាមួយ Dortmund ក្នុងការទិញយក Sancho

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៧:០៣

Man Utd បង្វែររ៉ាដាទៅរកខ្សែប្រយុទ្ធស្លាបរបស់ Juventus ម្នាក់នេះវិញ បន្ទាប់ពីហួសថ្ងៃកំណត់ជាមួយ Dortmund ក្នុងការទិញយក Sancho



បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាប Douglas Costa ពីក្លិប Juventus បន្ទាប់ពីហួសថ្ងៃកំណត់ជាមួយក្លិប Borussia Dortmund ក្នុងការទិញយកកីឡាករ Jadon Sancho មកកាន់ទឹកដី Old Trafford ។ 


ហើយបើតាមសេចក្ដីរាយការណ៍របស់គេហទំព័រ Tuttosport បានឲ្យដឹងទៀតថា Costa គឺជាតារាជួរមុខម្នាក់ដែលស្ថិតក្នុងបញ្ជីកីឡាករទាំង ដែល Juventus ត្រៀមលក់ចេញនៅរដូវកាលក្ដៅនេះ។ ក្នុងនោះដែរលោក Ole Gunnar Solskjaer មានជំនឿជឿជាក់ថារូបគេនឹងអាចក្លាយជាតួសំខាន់ម្នាក់ក្នុងការជួយឲ្យ Man Utd ប្រជែងយកពាន Premier League បាននៅរដូវកាលក្រោយ។ 



 គួរបញ្ជាក់ដែរថាចាប់តាំងពី Juventus ចាយលុយ៣២លានផោន (ឬប្រមាណ៤២លានដុល្លារ) នៅឆ្នាំ២០១៨ ទិញផ្តាច់កុងត្រា Costa ពី Bayern Munich នោះ កីឡាកររូបនេះរកបានតែ២គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបានតែ ៦លើកប៉ុណ្ណោះនៅក្នុងលីគកំពូល Serie A


ប្រភព​ : Dailymail