trollkhmer news

Real Madrid បានដាក់សំណើដូរខ្សែបម្រើជួរមុខ២រូបនេះទៅឲ្យ Juventus ដោយចង់បាន Dybala មកវិញ

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៦:២៧

Real Madrid បានដាក់សំណើដូរខ្សែបម្រើជួរមុខ២រូបនេះទៅឲ្យ Juventus ដោយចង់បាន Dybala មកវិញ




បរទេស៖ ក្លិបអធិរាជស Real Madrid បានធ្វើការដាក់សំណើផ្លាស់ប្តូរកីឡាករដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅឲ្យក្លិបសេះបង្កង់ Juventus ពោលគឺចង់ដូរកីឡាករ Isco និង Toni Kross ទៅឲ្យម្ចាស់ជើងឯកលីគ Serie A ជាថ្នូរនឹងកីឡាករ Paulo Dybala ។ 


បើតាមរបាយការណ៍របស់គេហទំព័រ SportMediaset បានឲ្យដឹងថាក្លិបម្ចាស់ជើងឯក La Liga រដូវកាល២០១៩/២០ កំពុងតែផ្តោតអារម្មណ៍ខ្លាំងក្នុងការពង្រឹងតំបន់ប្រយុទ្ធនៅរដូវកាលក្រោយ ដោយកំពុងតែព្យាយាមចរចានាំយកតារាតម្លៃខ្លួន៩០លានផោន (ឬ១១៧លានដុល្លារ) Dybala ពីក្លិប Juventus ។ 


ក្នុងនោះដើម្បីកាត់បន្ថយតម្លៃខ្លួន Dybala ខ្លះ Real Madrid បានបញ្ចូលកីឡាករជួរមុខរបស់ក្លិប ២រូបនៅក្នុងសំណើនោះពោលគឺកីឡាករខ្សែបម្រើ Isco និង Toni Kroos ។ យ៉ាងណាមិញការដែលលក់ Dybala ចេញបែបនេះ វាដូចជាពិបាកនឹងកើតឡើងណាស់សម្រាប់ក្លិប Juventus ប៉ុន្តែដោយសារវិបត្តិសេដ្ឋកិច្ច និងការដែលចង់បានកីឡាករថ្មីៗមកពង្រឹងក្រុមបន្ថែមផងនោះ អាចនឹងធ្វើឲ្យ Juventus ពិចារណាលើសំណើមួយនេះ។ 


គួរឲ្យដឹងដែរថាកីឡាករសញ្ជាតិអាហ្សង់ទីនវ័យ២៦ឆ្នាំ គឺជាតួរសំខាន់ម្នាក់ក្នុងការជួយឲ្យ Juventus ក្លាយជាម្ចាស់ជើងឯក Serie A លើកទី៩ ជាប់ៗគ្នានៅក្នុងក្នុងរដូវកាលនេះ។ ក្នុងនោះរូបគេរកបាន១១គ្រាប់ និងបោះបាល់ឲ្យដៃគូរបញ្ចប់ទីបាន៦លើក។ មិនត្រឹមតែប៉ុណ្ណោះ Dybala ក៏ជាដៃគូដ៏ល្អរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅតំបន់ប្រយុទ្ធរបស់ Juventus ផងដែរ៕ 


ប្រភព​ : metro