trollkhmer news

សមណាស់! Man Utd អាចនឹងដូរលេខមួយនេះឲ្យ Greenwood នៅពេលទិញបាន Sancho

ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៧:១៤

សមណាស់! Man Utd អាចនឹងដូរលេខមួយនេះឲ្យ Greenwood នៅពេលទិញបាន Sancho



អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United អាចនឹងឲ្យលេខទៅកីឡាករ Jadon Sancho ប្រសិនបើក្លិបទិញបានតារាកំពុងឡើងកូដរូបនេះពី Borussia Dortmund នោះ។


សម្រាប់ក្លិប Man Utd លេខ នេះគឺជាលេខសម្រាប់កីឡាករឆ្នើមបំផុត ពោលគឺជាលេខដែលអតីតតារាឆ្នើមរបស់ក្លិបធ្លាប់ពាក់ដូចជាកីឡាករ Cristiano Ronaldo, David Beckham, Eric Cantona និង George Best ជាដើម។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះមិនទាន់មានកីឡាករកំពូលណាម្នាក់អាចមកស្នងយកអាវលេខ នេះបានដល់កម្រិតកំពូលនៅឡើយទេ។ 


ជាមួយគ្នានេះ Man Utd ក៏អាចនឹងដូរលេខឲ្យកីឡាករ Mason Greenwood ផងដែរ ដោយសារតែតារាវ័យ ១៨ឆ្នាំរបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងរដូវកាលនេះ ពោលគឺអាចរកបានរហូតដល់ ១៧គ្រាប់ឯណោះ។ Greenwood អាចនឹងប្តូរពីលេខ ២៦ទៅពាក់លេខ១១វិញ ដែលជាលេខរបស់អតីតតារាឆ្នើម Ryan Giggs ដែលធ្លាប់ជួយឲ្យ Man Utd លើកពានបាន១៣គ្រឿង


គួរបញ្ជាក់ដែរថាក្លិបដែលដឹកនាំដោយលោក Ole Gunnar Solskjær មួយនេះឲ្យតម្លៃខ្លាំងបំផុតទៅលើ អាវលេខ និង លេខ១១ ពីព្រោះជាលេខដែលវីរបុរសរបស់ក្លិបធ្លាប់ពាក់ ដោយពួកគេបានជួយឲ្យ Man Utd មានមុខមានមាត់រហូតមកដល់សព្វថ្ងៃនេះ៕ 



ប្រភព​ : express