trollkhmer news

យល់ស្របនឹងពូនីអត់? មកដឹង Rooney បកស្រាយយ៉ាងម៉េចខ្លះ ពីសមត្ថភាពរបស់ Ronaldo និង Messi

ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៦:០៩

យល់ស្របនឹងពូនីអត់? មកដឹង Rooney បកស្រាយយ៉ាងម៉េចខ្លះ ពីសមត្ថភាពរបស់ Ronaldo និង Messi



បរទេស៖ បើទោះបីជាកីឡាករ Wayne Rooney ចំណាយពេលជាច្រើនឆ្នាំចាប់ដៃគូប្រយុទ្ធជាមួយកីឡាករ Cristiano Ronaldo នៅក្នុងក្លិប Manchester United ក្ដី ប៉ុន្តែអតីតជម្រើសជាតិអង់គ្លេសរូបនេះនៅតែមានទំនោរថា Lionel Messi គឺជាកីឡាករល្អដាច់គេ។ 



Ronaldo មិនសូវផ្តោតទៅលើការរកគ្រាប់បាល់ប៉ុន្មានទេ នៅពេលដែលពួកយើងលេងជាមួយគ្នានៅ Man Utd នោះ ពោលគឺរូបគេផ្តោតអារម្មណ៍ខ្លាំងក្នុងការក្លាយជាកីឡាករល្អដាច់គេលើលោក។ សមត្ថភាពរបស់គេកើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារ Ronaldo ព្យាយាមហ្វឹកហាត់ច្រើនជាងកីឡាករផ្សេងៗនៅក្នុងក្លិប។ ហើយវាពិបាកណាស់ដើម្បីបែកចែកថាអ្នកណាល្អជាងរវាង Ronaldo និង Messi នោះ។



Ronaldo ជាអ្នកបញ្ចប់ទីដ៏មុតស្រួចម្នាក់ ប៉ុន្តែ Messi នឹងធ្វើឲ្យអ្នកវិលមុខសិន មុននឹងរូបគេស៊ុត។ សរុបមកកីឡាករទាំងពីរនេះពិតជាបានផ្លាស់ប្តូរប្រវត្តិសាស្ត្រកីឡាមួយនេះបានច្រើនណាស់។ យ៉ាងណាមិញបើគិតពីគុណភាពបុគ្គល ខ្ញុំមើលឃើញថាគ្មានអ្នកណាវ៉ាដាច់ Messi បាននោះទេ៕​



ប្រភព​ : SPORTbible