trollkhmer news

ចុមធ្វើអ៊ីចឹងបានទៀត? បុគ្គលិកក្លិប Wolves លាបខ្លាញ់លើដៃ Traore ពេលប៉ះ Olympiacos ម្សិលមិញដើម្បី...

ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៥:៥៤

ចុមធ្វើអ៊ីចឹងបានទៀត? បុគ្គលិកក្លិប Wolves លាបខ្លាញ់លើដៃ Traore ពេលប៉ះ Olympiacos ម្សិលមិញដើម្បី...



អឺរ៉ុប៖ ក្រុមការងាររបស់ក្លិប Wolves ត្រូវបានគេមើលឃើញថាបានយកខ្លាញ់ទៅលាបលើដៃរបស់កីឡាករ Adama Traore ដើម្បីកុំឲ្យខ្សែការពាររបស់ក្លិប Olympiacos ចាប់តារាមាឌធំរូបនេះជាប់នៅក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុម ចុងក្រោយម្សិលមិញនេះ។


ការដែលមើលឃើញថា Traore គឺជាគោលដៅតាមបិទរបស់ក្រុមកីឡាករ Olympiacos បានជាធ្វើឲ្យ Wolves សម្រេចចិត្តប្រើវិធីបែបនេះដើម្បីអាចសម្រួលឲ្យកីឡាកររូបនេះងាយរត់ ព្រោះខ្សែការពារមិនងាយចាប់គេជាប់នោះទេដោយសារដៃពេញទៅដោយខ្លាញ់ទៅហើយ។


គួរឲ្យដឹងដែរថាក្លិប Wolves បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី របស់លីគកំពូលអឺរ៉ុបមួយនេះហើយ ក្រោយយកឈ្នះ Olympiacos ទាំងពីរជើងដោយលទ្ធផល ទល់នឹង៕ 


ប្រភព​ : The Sun