trollkhmer news

ចុមយក្ស! Ancelotti ចង់បានកីឡាករវ័យក្មេងរបស់ Man UTD ម្នាក់នេះ ទៅលេងនៅ Everton វិញជាលើកទី២

ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៤:៥៦

ចុមយក្ស! Ancelotti ចង់បានកីឡាករវ័យក្មេងរបស់ Man UTD ម្នាក់នេះ ទៅលេងនៅ Everton វិញជាលើកទី២




អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកចាត់ការទូទៅក្លិបស្ករគ្រាប់ Everton លោក Carlo Ancelotti បានបង្វែរចំណាប់អារម្មណ៍របស់លោក ទៅចាប់ចិត្តលើកីឡាករ Diogo Dalot របស់ក្លិបបិសាចក្រហម Manchester United ក្នុងការយកមកពង្រឹងតំបន់ការពារ។


រនាំងការពារសញ្ជាតិព័រទុយហ្កាល់ ហាក់មិនស្ថិតក្នុងក្រសែភ្នែក លោកគ្រូបង្វឹក Ole Gunnar Solskjaer នោះទេ ដោយមានឱកាសបានចូលលេងតិចតួចបំផុតក្នុងរដូវកាលនេះ ជាក់ស្ដែងគេបង្ហាញខ្លួនបាន ១១ប្រកួតប៉ុណ្ណោះ។ ខណៈរូបគេ ក៏អាចត្រូវក្លិប Man UTD វ៉ៃចេញដើម្បីប្រមូលថវិការផងដែរ នៅទីផ្សារដោះដូរដូវក្ដៅនេះ។


យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត Daily Mirror លោក Ancelotti មានបំណងចង់ចំណាយ១០លានផោន (ឬប្រហែល១៣លានដុល្លារ) ដើម្បីដេញថ្លៃយក Dalot មកជំនួសកីឡាករ Seamus Coleman


ជាមួយគ្នានេះ Dalot ក៏ជាមុខសញ្ញានាំចូលរបស់ក្រុម Barcelona ផងដែរ ដោយក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះ ចង់បានរូបគេតាំងពីនៅលេងឲ្យក្លិប Porto ក្នុងឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែត្រូវបានលោក Jose Mourinho ចុះកុងត្រានាំយកមកទឹកដី​ Old Trafford បានមុន ក្នុងតម្លៃ១៩លានផោន (ឬប្រមាណ ២៤លានដុល្លារ)


គួរឲ្យដឹងដែរថា រយៈពេល២ឆ្នាំ ជាមួយ Man UTD កីឡាករ Dalot បង្ហាញខ្លួនសរុបទើបបាន ៣៤ប្រកួតប៉ុណ្ណោះ ក្នុងនោះគេរកបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣ដង



ប្រភព​ : Dailymail