trollkhmer news

លោក Sarri គ្រូបង្វឹក​របស់ក្លិប Yuventus មិន​ជឿ​ថា​យប់​នេះ ជា​ប្រកួត​ចុង​ក្រោយ​របស់ក្រុម​លោកឡើយ​

ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៤:២៩

លោក Sarri គ្រូបង្វឹក​របស់ក្លិប Yuventus មិន​ជឿ​ថា​យប់​នេះ ជា​ប្រកួត​ចុង​ក្រោយ​របស់ក្រុម​លោកឡើយ​




​លោក Sarri ​មាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់​ថា​ក្រុម Juventus ​​របស់​លោក​នឹង​យកឈ្នះ​លើ Lyon នៅ​រាត្រី​នេះ​​បាន ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ដែល​លេង​នៅ​ទឹក​ដី​ព័រទុយហ្គាល់​។


Juventus ​នឹង​ប៉ះ Lyon ​នៅ​ម៉ោង​២​ រំលង​អាធ្រាត្រ​នេះ ​ដើម្បី​ប្រកួត​ជើង​ទី​​ពាន​រង្វាន់ UEFA Champions League ។ ដោយ​កាល​ពី​ជើង​ទី​១​ កន្លង​ទៅ ​ក្រុម​សេះ​បង្កង់​បាន​បរាជ័យ ​ក្នុង​លទ្ធផល ១-០ ​ទៅ​ហើយ ​កាល​លេង​នៅ​ទឹក​ដី​បារាំង។ ​យ៉ាងណាមិញ​ជើង​ទី​២​ នៅ​រាត្រី​នេះ ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Juventus ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន។


​អ្នក​ចាត់ការ​ល្បី​ថា​ចូល​ចិត្ត​បារី​នេះ ​អះអាង​ថា​៖ “ខ្ញុំ​ទុក​ចិត្ត ​ថា​ប្រកួត​នេះ​មិនមែន​ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​នោះ​ទេ។ ​យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការប្រកួត​នេះ។ Ronaldo ​មិន​មាន​ពេល​សម្រាក​ច្រើន​ទេ ប៉ុន្តែ​គាត់​បាន​ត្រៀម​ជា​ស្រេច​ហើយ។ ​ខ្ញុំ​ជឿ​ជាក់​យើង​នឹង​ធ្វើ​បាន​ល្អ ​ដើម្បី​ទៅ​លេង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​”៕



ប្រភព​ : yuventus.com