trollkhmer news

ហ៊ានចាយទេ? Man City ទាមទារ៣០លាន បើ Barcelona ចង់បានកីឡាកររូបនេះ

ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៤:០៩

ហ៊ានចាយទេ? Man City ទាមទារ៣០លាន បើ Barcelona ចង់បានកីឡាកររូបនេះ



បរទេស៖ បើតាមរបាយការណ៍របស់ BBC​ Sport បានឲ្យដឹងថាក្លិប Manchester City បានដាក់តម្លៃខ្លួនកីឡាករ Eric Garcia ចំនួន៣០លានផោន (ឬប្រមាណ៣៩លានដុល្លារ) ប្រសិនបើមានក្លិបមួយណាចង់បានរូបគេទៅរួមក្រុម។ គួរឲ្យដឹងដែរថា Garcia នៅសល់កុងត្រាជាមួយក្លិបលោក Pep Guardiola តែមួយរដូវកាលទៀតប៉ុណ្ណោះ ហេតុដូចនេះទើបធ្វើឲ្យក្លិបសម្រេចចិត្តដាក់លក់រូបគេចេញនៅរដូវក្ដៅនេះ។ 



យ៉ាងណាមិញក្លិប Barcelona ដែលចង់បានកីឡាកររូបនេះទៅរួមក្រុមជាយូរមកហើយនោះ មិនទាន់មានប្រតិកម្មអ្វីលើតម្លៃខ្លួនដែល Man City ទាមទារនេះនៅឡើយទេ ដោយក្លិបយក្សអេស៉្បាញមួយនេះកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរផងនោះ។ ជាមួយគ្នានេះ Garcia ក៏ធ្លាប់លេងជាយុរជនរបស់ Barcelona ដែរដោយបានផ្លាស់មក Man City នៅក្នុងឆ្នាំ២០១៧


ដោយឡែកក្នុងរដូវកាល២០១៩-២០២០នេះ ខ្សែការពារវ័យ១៩ឆ្នាំ បង្ហាញខ្លួនក្នុងក្រុមលោក Pep បាន១៣ប្រកួត៕ 



ប្រភព​ : BBC