trollkhmer news
Man Utd ត្រៀមលុយ៦៥លាន ឆ្មក់យកខ្សែការពារឆ្នើមនៅ La Liga ម្នាក់នេះដោយគិតថាជាដៃគូដ៏ល្អរបស់ Maguire
ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ០៩:២២

បរទេស៖ អគ្គនាយកប្រតិបត្តិក្លិប Manchester United លោក Ed Woodward កំពុងតែត្រៀមទុនក្នុងការចាយទិញកីឡាករខ្សែការពារឆ្នើម Pau Torres ពីក្លិប Villarreal ដោយរំពឹងទុកថាអាចនឹងមកលេងជាដៃគូដ៏ល្អរបស់កីឡាករប្រធានក្រុម Harry Maguire ។



បើយោងតាមកាសែតអេស៉្បាញ Mundo Deportivo បានឲ្យដឹងថាលោកគ្រូបង្វឹក Ole Gunnar Solskjaer បានដាក់សំណើឲ្យ Man Utd ទិញខ្សែការពារកណ្តាលម្នាក់ទៀតដើម្បីយកមកពង្រឹងជើងក្រោមរបស់ក្លិបបន្ថែម។ ក្នុងនោះកីឡាករ Pau Torres គឺជាគោលដៅដ៏ធំដែលបិសាចក្រហមកំពុងតាមប្រមាញ់។

ជាមួយគ្នានេះដែរ Man Utd ក៏បានដាក់សំណើក្នុងចំនួនទឹកប្រាក់៥០លានអឺរ៉ូ (ឬប្រមាណ៥៩លានដុល្លារ) ក្នុងការនាំយករនាំងការពារវ័យ ២៣ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford ប៉ុន្តែត្រូវបាន Villarreal បដិសេធដោយទាមទារហូតដល់ទៅ៦៥លានអឺរ៉ូ (ឬប្រមាណ៧៧លានដុល្លារ) ឯណោះ។ យ៉ាងណាមិញ មិនមែនមានតែ Man Utd មួយទេដែលចង់បានកីឡាកររូបនេះ ក៏នៅមានក្លិបធំៗមួយចំនួនទៀតកំពុងតាមចរចាទិញរូបគេទៅរួមក្រុមផងដែរមានដូចជា Chelsea, Arsenal និង Barcelona ជាដើម៕
ប្រភព : teamtalk
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត