trollkhmer news

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មីចំនួន ៥នាក់បន្ថែមទៀត

ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ០៨:៥៨

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មីចំនួន ៥នាក់បន្ថែមទៀត

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នករកឃើញឆ្លងជំងឺកូវីដ១៩ថ្មីនេះ មានម្នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី និង៤នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសប៉ាគីស្ថាន។




ប្រភព​ : freshnewsasia