trollkhmer news
មកទល់នឹងពេលនេះ មិនមានក្លិបណាមួយចែចូវ Kai ជាផ្លូវការនោះទេ
ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ០៨:៤០

នាយកកីឡាកររបស់ក្លិប Bayer Leverkusen លោក Simon Rolfes បាននិយាយកាលពីពេលថ្មីៗនេះថា មកទល់នឹងពេលនេះមិនទាន់មានក្លិបណាមួយ ទាក់ទងចង់នាំ ខ្សែបម្រើ Kai Havertz ជាផ្លូវការនៅឡើយទេ។

លោក Simon បាននិយាយថា៖" មកទល់នឹងពេលនេះពួកយើងអត់ទាន់ មានក្លិបណាទាក់ទងចង់នាំ Kai ទៅជាផ្លូវការនៅឡើយទេ។ យើងដឹងថាមានក្លិបជាច្រើនចាប់អារម្មណ៍ តែអត់ទាន់មាននរណាមួយមកជាផ្លូវការទេ។ "

លោកបានបន្តថា៖" យើងធ្លាប់និយាយគ្នា ប៉ុន្មានដងដែរថា ពួកយើងនឹងបញ្ចប់រដូវកាលជាមួយក្រុមយើងទាំងអស់គ្នា រួមទាំង Kai ដែរ។ ឥឡូវអញ្ចឹងមែនហើយមើលទៅ។ " គួរបញ្ជាក់ផងដែរថា មានពាក្យចចាមអារ៉ាមមួយថា Kai ចង់ឲ្យក្លិបខ្លួនព្រមនឹង Chelsea ក្នុងតម្លៃខ្លួនជាង ៨២លានដុល្លារ ដើម្បីឲ្យគេបានទៅលេងក្នុងប្រកួត UEFA Europa League តទល់នឹងក្លិប Rager នៅអាទិត្យក្រោយនេះ៕
ប្រភព : Sky Sports
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត